សែលកាត សង្ឃឹមលើការបណ្ដុះ លក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ ក្នុងចំណោមយុវជនខ្មែរ

ភ្នំពេញ៖ ក្នុងចំណោមសិស្សនិស្សិត ពីរពាន់នាក់ មកពីក្នុងតំបន់ និងក្រៅតំបន់ ត្រូវបានរំពឹងថានឹងចូលរួម កម្មវិធីបោះជំរុំពិភពលោក មិត្តភាពយុវជនអន្តរជាតិ (IYF) ពីថ្ងៃទី២៤ ដល់ ២៧ ខែមករា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។

តំណាងអង្គការ(IYF) បានឲ្យដឹងថា” ដោយមានការ ឧបត្ថម្ភពីសែលកាត កម្មវិធីបោះជំរុំពិភពលោក ផ្ដល់នូវព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗប្រកប ដោយភាពច្នៃប្រឌិត និងរំភើបរីករាយ ក្នុងគោលបំណងលើក កម្ពស់ការលូតលាស់ ផ្នែកស្មារតី និងអភិវឌ្ឍកែប្រែផ្នត់គំនិត ដើម្បីភាពជាអ្នកដឹកនាំ ដល់យុវជន។ វត្ថុបំណងសំខាន់ៗ រួមមានដូចជា ការជួយយុវជនពី ផលប៉ះពាល់ដល់ការ ផ្លាស់ប្ដូរក្នុងជីវិតពួកគេ និងពិភពលោក តាមរយៈការលើកឡើង ពីបញ្ហាអភិវឌ្ឍជាស្នូល និងបំពាក់បំប៉នពួកគេនូវ ឧបករណ៍ចាំបាច់នានា ព្រមទាំងធនធាន ដើម្បីក្លាយជាអ្នកដឹកនាំ សម្រាប់ជំនាន់ក្រោយ”។

តំណាងអង្គការ រូបនេះបន្តថា ព្រឹត្តិការណ៍បោះ ជំរុំពិភពលោកឆ្នាំនេះ នឹងប្រមូលផ្ដុំដោយ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ដែលមានអាយុចាប់ពី១៧ឆ្នាំ ដល់ ២៥ឆ្នាំ ដែលមកពី កម្ពុជា កូរ៉េ និងបណ្ដាប្រទេស ជិតខាងជាច្រើនទៀត។ ពួកគេនឹងចូលរួមកម្មវិធី ជាច្រើនរួមមាន ស៊េរីវាគ្មិនភាពជាអ្នកដឹកនាំ ដែលជាមានលក្ខណៈ ជាបុគ្គលលេចធ្លោ វគ្គសិក្សាអប់រំ IYF បង្រៀនដោយសាស្ត្រាចារ្យជំនាញៗ សកម្មភាពជាមិត្តភាព និងការបង្កើតក្រុម ការសម្ដែងតន្រ្តី និងវប្បធម៌ និងវគ្គពាក់ព័ន្ធផ្សេងៗទៀត។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ឲ្យដឹងថា “យើងមានមោទនភាព ដែលបានឧបត្ថម្ភកម្មវិធី បោះជំរុំពិភពលោករបស់ IYF ដើម្បីបណ្ដុះស្មារតីអ្នកដឹកនាំ ជំនាន់ក្រោយរបស់កម្ពុជា។ ដោយមើលឃើញ យុវជនខ្មែរកាន់តែច្រើនឡើងៗ ងាកមកប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលដើម្បីទាក់ទងទៅ កាន់ពិភពលោក វាក្លាយជាសារៈសំខាន់ យ៉ាងខ្លាំងសម្រាប់ពួកគេ ពួតដៃកសាងអាកប្បកិរិយា និងតម្លៃស្នូលដ៏រឹងមាំ ដែលនឹងផ្ដល់ជាលំនឹង សម្រាប់ជាត្រីវិស័យឲ្យពួកគេ បោះជំហានយ៉ាងឆាប់រហ័ស និងភ្ជាប់ទំនាក់ទំនង ល្អក្នុងពិភពលោក។”

លោកបន្តទៀតថា “សែលកាតជឿថាគំនិត ផ្ដូចផ្ដើមចូលរួមសង្គមបែបនេះ នឹងបង្កលក្ខណៈដល់យុវជន ក្នុងប្រទេសកម្ពុជាពង្រីក វិសាលភាព ជម្នះឧបសគ្គប្រឈមនានា និងផ្ដល់ឱកាសសម្រាប់ ពួកគេដើម្បីចូលរួមវិភាគទាន ជាវិជ្ជមានដល់សង្គម។”

គួរបញ្ជាក់ថា IYF គឺជាអង្គការអន្តរជាតិ មួយដែលមានបំណង អភិវឌ្ឍយុវជនឲ្យក្លាយជា អ្នកដឹកនាំជំនាន់ក្រោយ។ អង្គការក្រៅរាជរដ្ឋាភិបាលនេះ មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០១ ហើយមាន ៨០ការិយាល័យ ទូទាំងពិភពលោក៕

សែលកាត សង្ឃឹមលើការបណ្ដុះ លក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ ក្នុងចំណោមយុវជនខ្មែរ

សែលកាត សង្ឃឹមលើការបណ្ដុះ លក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ ក្នុងចំណោមយុវជនខ្មែរ

សែលកាត សង្ឃឹមលើការបណ្ដុះ លក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ ក្នុងចំណោមយុវជនខ្មែរ

សែលកាត សង្ឃឹមលើការបណ្ដុះ លក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ ក្នុងចំណោមយុវជនខ្មែរ