ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ ចិន​នឹង​ចាប់ផ្តើម​អនុវត្ត កំណត់​តម្រូវការ​ទុនបម្រុង​ទៅ​កាន់​ធនាគារ​មួយ​ចំនួន​ដែល​ទូទាត់​ប្រាក់​បញ្ញើ ចាប់ពី​ថ្ងៃ​ទី​២៥ មក​រា តទៅ ដើម្បី​ប៉ាន់ស្មាន​លើ​ការ​ប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ធនាគារ​ចិន PBOC ។

ធនាគារ​ចិន PBOC ដែល​បាន​បង្កើត ប្រព័ន្ធ​កំណត់​តម្រូវការ​ទុនបម្រុង​លើ​ធនាគារ ដែល​ទូទាត់​ប្រាក់​បញ្ញើ​យន់​នៅ​ឆ្នាំ​២០១៤ នឹង​កំណត់​អត្រា​ថ្មី​ដូច​ធម្មតា​វិញ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ក្នុង​កម្រិត​មួយ​ណា​ឡើយ ដែល​កន្លង​មក​វា​ត្រូវ​បាន​កំណត់​នៅ​អត្រា​សូន្យ ។ កាលពីដើម​ខែមករា​នេះ តម្លៃ​ប្រាក់​យន់​នៅ​បរទេស​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​កម្រិត​ទាប​បំផុត ។

បើ​គិត​ពី​ឆ្នាំ​២០១០​មក វា​មាន​កម្រិត​ទាប​ជាង​តម្លៃ​នៅ​ក្នុង​ប្រទេស​ចិន​ទៅ​ទៀត ។ កត្តា​នេះ​ហើយ​ដែល​គេ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​មាន​គម្រោង​ទម្លាក់​តម្លៃ​ប្រាក់​យន់ ដើម្បី​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​គ្រា​ដែល​មាន​សភាព​ទន់ខ្សោយ ។

ធនាគារ PBOC បាន​យក​ប្រាក់​យន់​មក​វិញ​កាលពី​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ តាម​រយៈ​ធនាគារជាតិ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រុង​ហុងកុង ដែល​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​គ្មាន​ស្ថិរភាព​ក្នុង​ការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់ ។ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ វា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​សា​ជា​ថ្មី​ម្តងទៀត ។

អត្រា​ប្តូរ​ប្រាក់​ថ្មី ត្រូវ​បាន​កំណត់​ឲ្យ​កើនឡើង ដែល​ប្រាក់​យន់​នៅ​ក្រៅប្រទេស នឹង​ត្រូវ​ដាក់​នៅ​ក្នុង​ធនាគារ​ចិន​វិញ ដោយ​ពន្យល់​ថា វិនិយោគិន​អន្តរជាតិ​ប​ដិ​សេ​ដ​មិន​ព្រម​បង្ហាញ​មុខមាត់​ពិត​ឡើយ ។

ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ China Industrial Bank លោក Lu Zhengwei មាន​ប្រសាសន៍​ថា ៖ « ការ​ព្យាករ​នៃ​ការ​ធ្លាក់​ថ្លៃ​ប្រាក់​យន់ បាន​ធ្វើ​ឲ្យ​មានការ​ផ្ទេរ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​កាន់​ប្រទេស​ចិន​វិញ ។ អត្រា​កំណត់​តម្លៃ​ថ្មី នឹង​ធ្វើ​ឲ្យ​មានការ​ចំណាយ​លើ​ម​ជ្ឈ​ត​កម្ម មាន​ន័យ​ថា គម្លាត​រវាង​អត្រា​ប្តូរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស​ចិន គឺ​មាន​គម្លាត​ខុស​គ្នា ដែល PBOC កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​គម្លាត​ខុស​គ្នា​តិចតួច​បំផុត » ។

ធនាគារ​ក្នុងស្រុក​ដែល​បាន​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​មក​ចិន​វិញ នឹង​នៅ​តែ​បន្ត​គ្រប់គ្រង ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​យន់​នៅ​ក្រៅប្រទេស​កើនឡើង ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Lu Zhengwei ។

ធនាគារ​ទូទាត់​ប្រាក់​ដែល​មា​នទី​តាំងនៅ​ក្រុង​ហុងកុង និង​ម៉ា​កាវ បាន​ដាក់​ប្រាក់​បញ្ញើ​របស់​ខ្លួន​នៅ​សាខា​ធនាគារកណ្តាល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Zhuhai និង Shenzhen ។ ចំណែក​ធនាគារ​ទូទាត់​ប្រាក់​ផ្សេង​ទៀត នឹង​តម្រូវ​ឲ្យ​រក្សា​ទុនបម្រុង​របស់​ខ្លួន​នៅ​ក្នុង​សាខា​ធនាគារ​ក្នុងស្រុក​ដែល​កាន់កាប់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កណ្តាល។

ក្នុង​នោះ​ដែរ ធនាគារ PBOC គឺ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​អ្នក​ប្រឹក្សា​គោលនយោបាយ ក្នុង​ការ​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​យ៉ាង​គំហុក បន្ទាប់​ពី​បាន​ចំណាយ​ប្រាក់​ដុល្លារ​រាប់​ពាន់​លាន​ទិញ​ប្រាក់​យន់​មក​វិញ ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​នៃ​ប្រាក់​យន់​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​នេះ ។

និយ័ត​ករ​ប្តូរ​ប្រាក់​បរទេស​របស់​ប្រទេស​ចិន​បាន​បញ្ជា​ឱ្យ​ធនាគារ​មួយ​ចំនួន​នៅ​ក្នុង​មជ្ឈមណ្ឌល​នាំ​ចូល និង​នាំ​ចេញ​ធំ​ៗ​កំណត់​ការ​ទិញ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែ​នេះ ។
គួរ​បញ្ជាក់​ដែរ​ថា ចិន​បាន​បញ្ឈប់​អាជីវកម្ម​ប្តូរ​ប្រាក់​របស់​ធនាគារ​បរទេស​មួយ​ចំនួន​ដូច​ជា ធនាគារ Deutsche, DBS and Standard Chartered នៅ​ចុងឆ្នាំ​២០១៥ កន្លង​មក ៕