ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដែល​ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល កាលពី​ម៉ោង​០៤ និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ មក​រា ២០១៦ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​៤១-៤២ ក្នុងភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់ ១-​ឈ្មោះ​អ៊ុំ ឡា អាយុ​៣០​ឆ្នាំ (​ស្លាប់​) ២-​ឈ្មោះ​ស៊ុន វ៉ុ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​របួសធ្ងន់​) អ្នក​ទាំង​២​រស់នៅ​ភូមិ​ប្រចៀវ​បាត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ៣-​ឈ្មោះ​ភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​របួសធ្ងន់​)​រស់នៅ​ស្រុក​កំចាយមា ខេត្តព្រៃវែង និង​៤-​ឈ្មោះ​ស៊ឹ​ម ស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​) រស់នៅ​ភូមិ​អូរ​ស្នោ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។