គួរតែ​អាន​អត្ថបទមួយនេះ ដើម្បី​ការពារ​កូន​កើត​មក​ខ្វះសរីរាង្គ

តើគូស្វាមីភរិយា​ប៉ុន្មានគូ ដែលបាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បីយក​កូន? បើតាម​ការស្ទាបស្ទង់មតិ ​គូស្វាមីភរិយា​ដែលចង់​បានកូន​មាន​តិចបំផុត។ នេះជាមូលហេតុ​ធ្វើឲ្យការស្ទាបស្ទង់​បញ្ហាអ្នក​គ្មានកូន​មានចំនួន​ច្រើនជាង​ការ​រំពឹងទុក។

គួរតែ​អាន​អត្ថបទមួយនេះ ដើម្បី​ការពារ​កូន​កើត​មក​ខ្វះសរីរាង្គ

ខាងក្រោមនេះ​នឹងបង្ហាញ​ពីវិធីដែល​នឹងអាច​ជួយដល់​អ្នកម្តាយគ្រប់​រូបដែល​គ្មានកូន និងចង់​មាន​កូនដែល​មាន​អវយវៈពេញលេញ៖

.ជួបនឹងអ្នក​ជំនាញប្រឹក្សា​ពីបញ្ហាហ្សែន

មូលហេតុ​គ្មានកូន​មិនអាច​កំណត់​អត្តសញ្ញាណ​បាន ដូច្នេះ ជម្រើស​នៃការប្រឹក្សា​ជាមួយនឹង​អ្នកជំនាញនឹង​អាចជួយ​វិភាគពីប្រវត្តិគ្រួសារ និង​បញ្ហាហ្សែនខុសប្រក្រតីឲ្យ​បានក្លាយជាប្រសើរ​ឡើង។

. ចាក់ថ្នាំវ៉ាក់សាំង​ឲ្យបានត្រឹមត្រូវ

ស្ត្រីមានផ្ទៃពោះ​ទាំងអស់គួរដឹង​ពីការចាក់ថ្នាំ​បង្ការ​មេរោគនៅ​ក្នុងដំណាក់កាល​ផ្សេងៗនៃការ​មាន​ផ្ទៃពោះ និងគួរគោរព​តាមពេលវេលា​ឲ្យបាន​ត្រឹមត្រូវ។

. ទទួលទាន​ថ្នាំវីតាមីន

ការទទួលទាន​ថ្នាំវីតាមីន​ក្នុងកំឡុង​ពេលមានផ្ទៃពោះ​អាចជួយ​រក្សា​ទារកឲ្យ​មាន​សុខភាពល្អ ក្រោយ​កំណើត។

. និយាយ​ថា ទេចំពោះបារី

មិនថាអ្នកមាន​ផ្ទៃពោះ ឬក៏អត់​ទេ ការជក់បារី​តែងតែ​ធ្វើឲ្យខូច​សុខភាព ហើយ​ការបោះបង់ទម្លាប់​មួយនេះនឹង​អាចជួយកាត់បន្ថយ​នៃបញ្ហាសរីរាង្គ​របស់ទារក។

. គេចចេញ​ពី​គ្រឿងញៀន

ការសេពគ្រឿងញៀន​នឹងធ្វើឲ្យ​កូនរបស់អ្នក​ដែល​មិនដឹង​អីសោះ ត្រូវខូច​សុខភាព​ធ្ងន់ធ្ងរ។

.ធ្វើលំហាត់​យូហ្គា និង​ការភាវនា

លំហាត់យូហ្គា​អាចជួយ​រក្សាសុខភាព​ស្ត្រីមាន​ផ្ទៃពោះ​ឲ្យបាន​ល្អ កាត់បន្ថយ​អត្រាគ្រោះថ្នាក់នៃ​បញ្ហាកង្វះ​សរីរាង្គ​របស់​ទារក​នៅក្នុង​ផ្ទៃ។

. យកកូន​នៅក្នុង​វ័យដែល​សក្តិសម

វ័យដែល​សក្តិសម​នឹងមាន​កូនដំបូង​គួរតែ​ក្នុង​ចន្លោះអាយុ ២៥ ឆ្នាំ ដល់ ៣០ ឆ្នាំ​ស្តើង។

. ទទួលទាន​អាហារដែល​ជំនួយដល់​សុខភាព និងថែរក្សាសុខភាព​ឲ្យបានល្អ

ស្ត្រីមានផ្ទៃពោះទាំងអស់​តែងតែស្រេកឃ្លាន​អាហារទាំងឡាយ​ដែលនៅ​ចំពោះ​មុខនាង។ ដូច្នេះ អ្វីដែល​សំខាន់​បំផុតត្រូវ​ប្រុងប្រយ័ត្នចំពោះ​របបអាហារ។

. ទៅ​ពិនិត្យផ្ទៃពោះ​ឲ្យបាន​ទៀងទាត់

គួរមាន​ទម្លាប់​ទៅពិនិត្យ និងលេបថ្នាំឲ្យបានត្រឹមត្រូវ​ដើម្បីរក្សា​សុខភាព​ទាំងអ្នកម្តាយ និងកូន។

១០. បរិស្ថាន​មិនល្អ

សារធាតុគីមី​អាចបង្កភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរដល់​សរីរាង្គទារក ដូច្នេះ​យល់ល្អ ត្រូវនៅ​ឲ្យឆ្ងាយពីបរិស្ថាន​គីមីក្នុង​កំឡុងពេ​លមាន​ផ្ទៃពោះ៕

ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គួរតែ​អាន​អត្ថបទមួយនេះ ដើម្បី​ការពារ​កូន​កើត​មក​ខ្វះសរីរាង្គ