ជិះកង់ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គម

ភ្នំពេញ៖ កាលពី ថ្ងៃទី23 ខែមករា ឆ្នាំ ២០១៦ សែលកាត អំពាវនាវអ្នកនិយមកីឡាជិះកង់ទាំងអស់ ឲ្យចូលរួមជិះកង់ដើម្បីចូលរួម សកម្មភាពធ្វើអំពើល្អ ខណៈរីករាយទទួលបានថ្ងៃមួយ ដែលពោរពេញ ភាពសប្បាយ រំភើប និងមិត្តភាព។

កម្មវិធី Ride2School ជាព្រឹត្តិការណ៍ប្រណាំងកង់រយៈពេល​មួយថ្ងៃ ដែលត្រូវបានរៀបចំ ដោយអង្គការដើម្បីភាពញញឹម នៃកុមារ និងក្រុមហ៊ុន សែលកាត នឹងមានអ្នកចូលរួមជិះកង់ ពីភ្នំពេញទៅកំពត ដើម្បីប្រមូលថវិកាមូលនិធិសម្រាប់កែលម្អស្ដង់ដារ អប់រំកុមារលំបាកក្រខ្សត់។ ថវិកាទទួលបានពី ព្រឹត្តិការណ៍នេះ នឹងត្រូវប្រើប្រាស់យកទៅទិញកង់ដើម្បីជួយបង្ក លក្ខណៈងាយស្រួលដល់កុមារ ក្នុងការធ្វើដំណើរទៅរៀន។

ជិះកង់ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គម

ការប្រណាំងកង់រយៈចម្ងាយ120គីឡូម៉ែត្រ ដែលត្រូវបានរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី23 មករា បើកទូលាយ ចំពោះអ្នកចូលរួម ទាំងអស់ដោយមានក្រុមជម្រើស ជាច្រើនសម្រាប់ជ្រើសរើស។ អ្នកជិះកង់ដែលមាន អាយុលើសពី 45ឆ្នាំ អាចជ្រើសរើសយកក្រុម VIP ឯអ្នកជិះកង់អាជីព អាចចូលរួមក្នុងក្រុម ខ្លារខិន (Leopard) ខណៈដែលអ្នកជិះកង់ពាក់កណ្ដាលអាជីព អាចជិះកង់ក្នុងក្រុម ទន្សាយ (Rabbit)។ ក្នុងនោះក៏មាន ជម្រើសសម្រាប់ក្រុមអ្នកជិះកង់ជាស្ត្រីផងដែរ។

អ្នកចូលរួមនឹងមិនត្រឹមតែបានចូលរួមជិះកង់ដើម្បីសកម្មភាពធ្វើអំពើល្អនោះទេ ប៉ុន្តែក៏ទទួលការផ្ដល់ ជូនពិសេសល្អៗជាច្រើនមាន ដូចជាអាវយឺតដៃខ្លីមួយ អាហារសម្រន់ ការម៉ាស្សា​ អាហារសាមគ្គីពេលល្ងាចមួយពេល ការស្នាក់នៅមួយយប់នៅកំពត និងមធ្យោបាយធ្វើដំណើរ ត្រឡប់មកភ្នំពេញវិញនៅ ព្រឹកបន្ទាប់ ព្រមទាំងនៅមានជាច្រើនទៀត។ ក្រៅពីការចូលរួមនេះ អ្នកចូលរួមទាំងអស់អាចរួមចំណែក ជួយដល់ Ride2School តាមរយៈមធ្យោបាយផ្សេងៗជាច្រើន។ ទាំងនេះរួមមានប្រភពថវិកា ពីអ្នកឧបត្ថម្ភដើម្បីជួយសម្រួលដល់អ្នកជិះកង់នៅតាម គីឡូម៉ែត្រនីមួយៗដែលបានកំណត់ ការឧបត្ថម្ភដល់សិស្សនៅអង្គការដើម្ បីភាពញញឹមនៃកុមារ ដើម្បីជាការ រួមចំណែកសង្គម ឬ ជួយលើកស្ទួយ ព្រឹត្តិការណ៍នេះជាដើម។ 

អតិថិជនសែលកាត ក៏អាចចូលរួមបរិច្ចាគដោយផ្ញើសារ “Ride2School” ទៅ 9196។ រាល់ផ្ញើសារនីមួយៗ គិតថ្លៃ50សេន ហើយអតិថិជនអាចផ្ញើសារ ចាប់ពីថ្ងៃទី8 ខែមករា ដល់ថ្ងៃទី8 ខែកុម្ភៈ។ លោក អៀន វ៉ាតសុន នាយកប្រិត្តិបត្តិ ក្រុមហ៊ុនសែលកាត មានប្រសាសន៍ឲ្យដឹងថា “Ride2School មិនត្រឹមតែ ធានាថាផ្ដល់នូវ ថ្ងៃមួយពោរពេញដោយភាព រីករាយ និងរំភើបនោះទេ ប៉ុន្តែក៏ធ្វើឲ្យអ្នកពេញចិត្តដោយសារ បានចូលរួម សកម្មភាពធ្វើអំពើល្អ។” លោកក៏បានបន្ថែម ទៀតថា “យើងសង្ឃឹមថាទទួលបានអ្នក ចូលរួមជិះកង់ និងអ្នកចូលរួមសាទរ កាន់តែច្រើនតាមអាចធ្វើបានដើម្បីមក ចូលរួមជាមួយយើង និងផ្ដល់ឲ្យកុមារក្រខ្សត់ មានឱកាសបាន សិក្សាកាន់តែ ប្រសើរជាងមុនដើម្បីកែប្រែជីវិត និងអនាគតរបស់ ខ្លួនឲ្យមានភាពភ្លឺស្វាង។”

ព្រឹត្តិការណ៍នេះចាប់ផ្ដើមចេញដំណើរនៅវេលាម៉ោង6ព្រឹក នៅការិយាល័យកណ្ដាល សែលកាត ស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសីហនុ។ តម្លៃចុះឈ្មោះគឺ 35ដុល្លារ សម្រាប់អ្នកចូលរួមម្នាក់។ សម្រាប់ប្រិយមិត្ត អតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបាននៅ ការិយាល័យកណ្ដាល សែលកាត នៅភោជនីយដ្ឋាន Lotus Blanc ឬ នៅហាង Flying Bikes 2 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ51 ដូចគ្នា។ ក្រៅពីនេះក៏អាចចុះឈ្មោះតាមរយៈអ៊ីម៉ែល ឬ រកមើល Ride2School Cambodia លើទំព័រហ្វេសប៊ុកផងដែរ។

Ride2School ត្រូវបានចូលរួមសហការរៀបចំដោយ សហព័ន្ធកីឡាប្រណាំងកង់កម្ពុជា និងសហការឧបត្ថម្ភដោយហាង Flying Bikes 2 រោងភាពយន្ត Major Cineplex by Cellcard ក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូគូលែន ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint សារព័ត៌មានកោះសន្តិភាព និងក្លិបកម្សាន្ត Nova។

ជិះកង់ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គម
ជិះកង់ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គម

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត