​សំបុត្រ​ទំនាក់ទំនង រវាង​ក្មេងស្រី​ម្នាក់ នៃ​ទីក្រុង​ចាវ​តុង ជាមួយ​ព្រះមហាក្សត្រី នៃ​ប្រទេស​អង់គ្លេស​

ភ្នំពេញ: នាង ម៉ា ស្វឹ​ន សិស្ស​ឆ្នាំ​ទី​៣ម្នាក់ នៃ​អនុវិទ្យាល័យ​ទីមួយ នៃ​ទីក្រុង​ចាវ​តុង ខេត្ត​យូ​ន​ណាន ដែលមាន​អាយុ​១៨​ឆ្នាំ បាន​សរសេរ​សំបុត្រ ទៅ​ព្រះមហាក្សត្រី នៃ​ប្រទេស​អង់គ្លេស ។

​ក្នុង​សំបុត្រ​នេះ នាង​ម៉ា ស្វឹ​ន បាន​ណែនាំ អំពី​ទីក្រុង​ចាវ​តុង អោយ​ព្រះមហាក្សត្រី ហើយ​សូម​អញ្ជើញ ព្រះមហាក្សត្រី ទ្រង់​មក​ទស្សនា​ទីក្រុង​ចាវ​តុង​។ ភាពស្មោះត្រង់ និង​កក់ក្តៅ​របស់​ក្មេងស្រី ម៉ា ស្វឹ​ន ធ្វើអោយ​ព្រះមហាក្សត្រី ទ្រង់​មានការ​រំភើបចិត្ត​ណាស់ មិន​គ្រាន់តែ​បាន​ទ្រង់ សរសេរ​សំបុត្រ​តប​វិញ ហើយ​បា​នស​ង្ឃឹ​ថា នឹង​ទទួល​សំបុត្រ​តប​វិញ​ពី​នាង ម៉ា ស្វឹ​ន ម្តងទៀត​។​

​នាង ម៉ា ស្វឹ​ន ណែនាំ​ថា នៅពេល​មើលសៀវភៅ នៅ​ដើមខែ​កញ្ញា ឆ្នាំទៅ នាង​បានដឹងថា ព្រះមហាក្សត្រី Elizabeth II ប្រទេស​អង់គ្លេស គឺជា​ព្រះមហាក្សត្រី ដែល​កា​ន់ប​ល្ល័​ង្គ យូរអង្វែង​ជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ ប្រទេស​អង់គ្លេស ហើយ​នាង​ធ្លាប់​ស្តាប់ឮ​ព័ត៌មានអំពី​ការស្រឡាញ់ ចំពោះ​ប្រជាជន ជាច្រើន របស់​ព្រះមហាក្សត្រី និង​ព្រះ​រាជវង្ស ប្រទេស​អង់គ្លេស ដូច្នេះ​នាង​សម្រេចចិត្ត សរសេរ​សំបុត្រ អោយ​ព្រះមហាក្សត្រី ជាមួយនឹង​មិត្ត​រួម​ថ្នាក់​ម្នាក់ ដែល​ឈ្មោះ ចូ​វ វុ​យ​។​

​ថ្ងៃទី​៣ ខែមករា ឆ្នាំនេះ សំបុត្រ​តប​វិញ​របស់ ព្រះមហាក្សត្រី Elizabeth II ត្រូវបាន​ផ្ញើមក​វិញ ដល់​សាលា​របស់​នាង ម៉ា ស្វឹ​ន ។ បុគ្គលិក​នៃ​សាលា បាន​ជូនដំណឹង​អោយ​នាង​ភ្លាម តាម​ទូរស័ព្ទ​។ នាង ម៉ា ស្វឹ​ន បាន​បើក​សំបុត្រ​ភ្លាម ហើយ​បាន​រកឃើញថា ក្នុង​សំបុត្រ​ភាសា​អង់គ្លេស​នេះ មាន​ព្រះ​ហត្ថលេខា​ផ្ទាល់ខ្លួន​ពី ព្រះមហាក្សត្រី Elizabeth II ។​

​នៅពេល​ចូលរៀន នា​ថ្ងៃទី​៥ ខែមករា នេះ អ្នកគ្រូ ឆឹ​ន ដាន់ បាន​សុំ​នាង ម៉ា ស្វឹ​ន អានសំបុត្រ​របស់ ព្រះមហាក្សត្រី Elizabeth II ក្នុង​ថ្នាក់​។​

​នាង ម៉ា ស្វឹ​ន បាន​ប្រាប់​អ្នកកាសែត​ថា ដោយ​បានទទួល​សំបុត្រ​តប​វិញ ពី​ព្រះមហាក្សត្រី នាង​បាន​រំភើប​ច្រើន​ថ្ងៃ ហាក់ដូច​ជាការ​ឈ្នះឆ្នោត​រង្វាន់​។ ប៉ុន្មាន​ថ្ងៃនេះ នាង​កំពុង​គិតថា ត្រូវ​សរសេរ​សំបុត្រ​វិញ យ៉ាងម៉េច​។ តាម​គំនិត​នាង ម៉ា ស្វឹ​ន ក្រៅពី​សរស​រេ​សំបុត្រ ដើម្បី​ថ្លែងអំណរគុណ នាង​នឹង​ផ្ញើ​កាត​ប៉ុ​ស្តា​ល់ ដែលមាន​រូបថត​ទេសភាព និង​ម្ហូប នៃ​ទីក្រុង​ចាវ​តុង អោយ​ព្រះមហាក្សត្រី ហើយ​នៅលើ​កាត​ប៉ុ​ស្តា​ល់​ទាំងនេះ នាង​ម៉ា ស្វឹ​ន នឹង​ណែនាំ អំពី​ទេសភាព ប្រវត្តិសាស្ត្រ និង​វប្បធម៌ នៃ​ស្រុកកំណើត របស់ខ្លួន ដើម្បីអោយ​ព្រះមហាក្សត្រី ឬ​ប្រជាជន​អង់គ្លេស យល់ដឹង អំពី​ទីក្រុង​ចាវ​តុង អោយ​កាន់តែច្រើន​។ នាង​នឹង​ផ្ញើ​សំបុត្រ​នេះ នៅ​ថ្ងៃទី​១ ខែ​ទីមួយ តាម​ខែ​ព្រះ​ច័ន្ទ ដែលជា​បុណ្យចូលឆ្នាំ​ចិន​នោះ ហើយ​នាង​នឹង​បិទ​តែម​ថ្មី ដែល​នឹង​ចេញ ផ្សាយ នៅ​ឆ្នាំ​សត្វ​ស្វា​នេះ នៅលើ​ស្រោមសំបុត្រ ដើម្បី​សូម​ជូនពរ ដល់​ព្រះមហាក្សត្រី Elizabeth II តាម​លក្ខណៈពិសេស​ចិន​។​

​សំបុត្រ​សរសេរ ដោយ​នាង ម៉ា ស្វឹ​ន (​អត្ថន័យ​សង្ខេប​)
​សូម​ក្រាបថ្វាយបង្គំ ព្រះមហាក្សត្រី Elizabeth II ៖
​ខ្ញុំ​ឈ្មោះ ម៉ា ស្វឹ​ន ជា​សិស្ស​ម្នាក់ នៃ​ថ្នាក់​លេខ​៤៦៤ នៃ​អនុវិទ្យាល័យ​ទីមួយ នៃ​ទីក្រុង​ចាវ​តុង ខេត្ត​យូ​ន​ណាន​។ សូម​សរសើរ​ព្រះអង្គម្ចាស់ បាន​ទ្រង់​បង្កើត​កំណត់ត្រា​មួយ ដែលជា​ព្រះមហាក្សត្រី ដែល​កា​ន់ប​ល្ល័​ង្ក យូរអង្វែង​ជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ ប្រទេស​អង់គ្លេស​។ សូម​ថ្លែង​ការស្វាគមន៍ យ៉ាង​កក់ក្ដៅ ចំពោះ​ព្រះមហាក្សត្រី មក​ទស្សនា​ទីក្រុង​ចាវ​តុង ដែលជា​ស្រុកកំណើត​ខ្ញុំ​។ បើ​ខ្ញុំ​មាន​កំហុស​ណាមួយ ក្នុង​សំបុត្រ សូម​ទ្រង់​ព្រះរាជទាន​ទោស​។​

​សំបុត្រ​តប​វិញ​ពី ព្រះមហាក្សត្រី Elizabeth II (​សរសេរ​ដោយ​លេខាធិការ​)៖
“​ជំរាបសួរ​កញ្ញា ម៉ា ព្រះមហាក្សត្រី បាន​ទ្រង់​មើលសំបុត្រ​អ្នក​ហើយ អំពី​សេចក្តី​អញ្ជើញ​របស់​អ្នក ព្រះមហាក្សត្រី ទ្រង់​មក​មិន​បានទេ ។ ព្រះមហាក្សត្រី បាន​ទ្រង់​ថ្លែងអំណរគុណ ចំពោះ​ការ​ជូនពរ​របស់​អ្នក​។ ព្រះមហាក្សត្រី ទ្រង់មាន​ការ ចាប់អារម្មណ៍ យ៉ាងខ្លាំង​ចំពោះ​ស្រុកកំណើត​អ្នក ហើយ​សង្ឃឹមថា អ្នកនឹង​ឆ្លើយតប​តាម​សំបុត្រ​ម្តងទៀត​”៕V/S

​សំបុត្រ​ទំនាក់ទំនង រវាង​ក្មេងស្រី​ម្នាក់ នៃ​ទីក្រុង​ចាវ​តុង ជាមួយ​ព្រះមហាក្សត្រី នៃ​ប្រទេស​អង់គ្លេស​