​ប្រតិភូ​អគ្គស្នងការដ្ឋាន នគរបាលជាតិ គោរព​សព​ឪពុក​របស់ តំណាងរាស្ត្រ សៀង ណាំ​

​សៀមរាប: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​នាយ​នគរបាល​ជាន់ខ្ពស់ ថ្នាក់​ស្នងការ ស្នងការរង ការិយាល័យ វរ​សេនា តូច​ការពារ​ព្រំដែន​គោក ចំណុះ​ឲ្យ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ សរុប​មាន​ចំនួន​៨ ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ដាក់​កូ​រ៉ោ​ន និង​បូជា​ធូប ដើម្បី​គោរព​ដល់​សព ឪពុក​បង្កើត​របស់ លោក​ឧកញ៉ា សៀង ណាំ សមាជិកសភា​ប្រចាំ មណ្ឌល​ខេត្តសៀមរាប​។​
​    ​
​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​ប្រគល់​សារលិខិត​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​សព​ផងដែរ​។ ដោយ​ខ្លឹម​សារលិខិត​បញ្ជាក់ថា ខ្ញុំបាទ និង​ភរិយា សូម​សម្តែង​នូវ​ការសោកស្តាយ ឥតឧបមា​ប្រកបដោយ ទុក្ខព្រួយ​ដ៏​សែន​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​របស់ ឧបាសក ឈុន ហាក់ ដែល​ត្រូវជា​ឪពុក​បង្កើត របស់​ឯកឧត្តម និង លោកជំទាវ ក្នុង​ជន្មាយុ ៩៥ ឆ្នាំ ដោយ​ជរាពាធ​។
​    ​
​លិខិត​រំលែក​ទុក្ខ បានបញ្ជាក់​ទៀតថា​៖ "​មរណភាព​របស់​ឧបាសក ឈុន ហាក់ គឺជា​ការបាត់បង់ នូវ​ឪពុក​ដ៏​មាន​ព្រហ្ម​វិហារធម៌​មួយរូប ចំពោះ​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រ និង​ចៅៗ ហើយក៏​ជា​បាត់បង់ ស្ថាបនិក​ដ៏​ឆ្នើម​មួយរូប ដែល​បាន​ចូលរួម​យ៉ាងសកម្ម ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​"​។

​ការខិតខំ​ប្រឹងប្រែង របស់​ឧបាសក ត្រូវបាន​ការគោរព​ស្រឡាញ់ ពី​ពុទ្ធសាសនិកជន និង​ការកោតសរសើរ​ពី សំណាក់​បងប្អូន ញាតិមិត្ត​ជិត​ឆ្ងាយ​គ្រប់​មជ្ឈដ្ឋាន​។ ក្នុងឱកាស​នោះ ក្នុង​នាមរូប​នាយ ឧ​ត្ត​ម​សេនីយ៍ និង​ភរិយា មន្ត្រីនគរបាល​ក្រោម​ឱវាទ សូម​រំលែក​ទុក្ខ​ដោយ សែន​ក្រៀមក្រំ​បំផុត និង​សូម​ឧទ្ទិស​វិញ្ញាណ​ក្ខ័​ន្ធ សព​ឧបាសក ឈុន ហាក់ សូម​សោយសុខ ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕V/S

​ប្រតិភូ​អគ្គស្នងការដ្ឋាន នគរបាលជាតិ គោរព​សព​ឪពុក​របស់ តំណាងរាស្ត្រ សៀង ណាំ​

​ប្រតិភូ​អគ្គស្នងការដ្ឋាន នគរបាលជាតិ គោរព​សព​ឪពុក​របស់ តំណាងរាស្ត្រ សៀង ណាំ​

​ប្រតិភូ​អគ្គស្នងការដ្ឋាន នគរបាលជាតិ គោរព​សព​ឪពុក​របស់ តំណាងរាស្ត្រ សៀង ណាំ​

​ប្រតិភូ​អគ្គស្នងការដ្ឋាន នគរបាលជាតិ គោរព​សព​ឪពុក​របស់ តំណាងរាស្ត្រ សៀង ណាំ​

​ប្រតិភូ​អគ្គស្នងការដ្ឋាន នគរបាលជាតិ គោរព​សព​ឪពុក​របស់ តំណាងរាស្ត្រ សៀង ណាំ​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដឹកនាំ​នាយ​នគរបាល​ជាន់ខ្ពស់​៨​ខេត្ត គោរព​វិញ្ញាណ​ក្ខន្ធ ឪពុក​បង្កើត​របស់លោក​តំណាងរាស្ត្រ​សៀង ណាំ​(រូបៈច័ន្ទគារ)