លោកតា​កំសត់​ម្នាក់ លើកដៃ​សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន ដើម្បី​បាន​រស់​បន្ត​

Doliprane TVC

ភាព​ក្រខ្សត់​អត់ឃ្លាន រស់នៅ​យ៉ាង​លំបាក​វេទនា បានធ្វើ​ឲ្យ​លោកតា ម្នាក់​ដាច់ចិត្ត លើក ដៃ​សំពះអង្វរ​សុំ​ឲ្យ​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស មេត្តាជួយ​ដល់​រូបគាត់​ផង ដើម្បី​បន្ត​រស់រានមានជីវិត​បន្តទៀត​។​រាល់ថ្ងៃនេះ លោកតា​មិនមាន​មុខរបរ​អ្វី​ពិតប្រាកដ​នោះទេ ហើយ​ម្យ៉ាងវិញទៀត ដោយសា​តែ​ខ្លួន​មាន​វ័យចាស់​ជរា កម្លាំង​ចុះ​ទន់ខ្សោយ មិនអាច​ទៅ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​បានឡើយ​។ កា​រស់នៅ​រាល់ថ្ងៃនេះ បាន​អ្នកជិតខាង​ដាក់​ទាន​ឲ្យ កុំ​អី​ដាច់ពោះ​ស្លាប់​ជា​យូរ​មកហើយ​។​ លោកតា​កំសត់​រស់នៅ​ឯកោ​ម្នាក់ឯង​រូបនេះ​មានឈ្មោះ ស៊ឹម ស៊ន អាយុ ៧៤​ ឆ្នាំ រស់នៅក្នុង​ខ្ទម​ដ៏​កំសត់​វេទនា​មួយ ស្ថិតនៅ​ក្នុងភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ។

​រូបគាត់​មិនមាន​បងប្អូន​កូនចៅ​ជាទី​ពឹង​ឡើយ រស់នៅ​តែម្នាក់ឯង ដូច្នេះហើយ មានតែ​លើកដៃ​សំពះអង្វរ​សុំ​សប្បុរសជន ដែលមាន​ទឹកចិត្ត​សម្បុរ​ស មេត្តាជួយ ជា​គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និង​ថវិកា​ខ្លះៗ​សំរាប់​ផ្គត់ផ្គង់​ជីវិត​រស់នៅ ក្នុង​ភាពជា​ចាស់ជរា នា​ជីវិតចុងក្រោយ​របស់គាត់​ផង​។​​បើតាម​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​លោកតា​បាន​និយាយថា ជីវភាព​រស់នៅ​របស់​លោកតា​រាល់ថ្ងៃនេះ មានការ​លំបាក​វេទនា​ខ្លាំងណាស់ ពុំមាន​អ្វី​ជាទី​ពឹង​ឡើយ ។​

បងប្អូន​កូន​ប្រពន្ធ​ក៏​គ្មាន សព្វថ្ងៃ​គាត់​រស់នៅ ដោយ ដើរ​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ចំការ​ឲ្យ​អ្ម​កភូមិ ប៉ុន្តែ​សព្វថ្ងៃនេះ​គាត់​មាន​ជំងឺ​ប្រចាំកាយ​មិនអាច​ទៅ​ស៊ី ឈ្នួល​គេ បាន​ទៀតឡើយ​។​គាត់​រស់​ដោយសារ​អ្នកជិតខាង​ដាក់​ទាន​ឲ្យ​តែប៉ុណ្ណោះ អ្នក​ស្រុកភូមិ​នៅក្បែរៗ​គាត់ បាន​សំណូមពរ​ដល់​សប្បុរស​ជន ជា​ពិ​សេ​សេ សម្តេច កិ​តិ​ព្រឹ​ត្ត​បណ្ឌិត និង ស​ម្តេ​នាយករដ្ឋមន្ត្រី មេត្តាជួយ​ដល់​លោតា​កំសត់​រូបនេះ​ផង​៕ សុថា​ត់​