​បុរស​កសិករ​ម្នាក់ ស្លាប់​ដោយ​ដើមឈើ​បាក់​សង្កត់ ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: បុរស​ម្នាក់ ដែលជា​កសិករ បាន​ដើររក​កាត់ឈើ ធ្វើ​អុស​ដុត​នៅក្នុង​ព្រៃ ក៏ត្រូវ​ដើមឈើ​១​ដើម បាក់​ធ្លាក់​សង្កត់​លើ បណ្តាលអោយ​ស្លាប់ចោល​ម្តាយ ប្រព​ន្ឋ កូនតូចៗ ចំនួន​៤​នាក់​។

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មាត់​ស្ទឹង​អន្លង់​ក្រពើ ស្ថិត​ក្នុងភូមិ​អន្លង់​ក្រពើ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី ប្រពន្ធ​របស់​ជនរងគ្រោះ បានអោយ​ដឹ​ថា ប្តី​របស់គាត់ ឈ្មោះ យ៉​ន សង់ អាយុ​៤៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ មាន​ទីលំនៅ ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ប្តី​របស់គាត់ ពេល​ត្រឡប់​ពី​ធ្វើស្រែ​វិញ ក៏បាន​ទៅរក​អុស នៅ​ក្នុងព្រៃ​តែម្នាក់ឯង ខណៈដែល​បាត់​ប្តី​របស់ខ្លួន​យូរពេក ក៏បាន​ទៅតាម​រក​ប្តី​។ ពេលទៅដល់​ក្នុងព្រៃ​នោះ ឃើញ​ប្តី​របស់ខ្លួន ត្រូវ​ដើមឈើ​១ ដើម បាក់​សង្កត់​លើ បណ្តាលអោយ​ស្លាប់​តែម្តង​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់​នគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ ស្រុក​ព្រៃនប់ បានអោយដឹងថា បុរស​ម្នាក់នេះ គឺ​ស្លាប់​ដោយសារ​ដើមឈើ​សង្កត់​លើ ធ្វើអោយ​បាក់ឆ្អឹង​ក និង​ឆ្អឹងជំនី​រជាច្រើន​កន្លែង​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច ក៏បាន​ប្រគល់អោយ ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S

​បុរស​កសិករ​ម្នាក់ ស្លាប់​ដោយ​ដើមឈើ​បាក់​សង្កត់ ក្នុងស្រុក​ព្រៃនប់​

​បុរស​កសិករ​ម្នាក់ ស្លាប់​ដោយ​ដើមឈើ​បាក់​សង្កត់ ក្នុងស្រុក​ព្រៃនប់​