តើប្រព័ន្ធ ព្រះអាទិត្យ ជាអ្វី?

អវកាស៖ រំលឹក ទៅកាន់មេរៀន កាលពីនៅអនុវិទ្យាល័យ លោកអ្នកនាង ភាគច្រើនពិតជា មិនអាចចងចាំ គ្រប់ជ្រុងជ្រោយ ឬ យល់ដឹង អត្ថន័យរបស់វា បានជ្រាលជ្រៅនោះឡើយ ព្រោះទំនងជា កាលស្ថិតនៅវ័យនោះ ការទន្ទេញមេរៀនចាំមាត់ ជារឿងសំខាន់ជាង ការយល់ ដឹងជ្រៅជ្រះ។ ដូច្នេះពេលនេះ យើងនឹងសម្រាយ អត្ថន័យ ស្តីពីប្រព័ន្ធព្រះអាទិត្យ ដើម្បី ឲ្យការយល់ដឹងរបស់អ្នកកាន់តែជ្រាលជ្រៅ។

និយាយទៅដល់ពាក្យថា “ប្រព័ន្ធ” មានន័យថា ជាការប្រមូលផ្តុំគ្នា ក្នុងទម្រង់ណាមួយ ដែល គ្រប់កម្លាំងចលករ នៅក្នុងប្រព័ន្ធនោះ តែងតែធ្វើការរួមគ្នា និង ផ្សារភ្ជាប់គ្នាពីមួយទៅមួយ មិនអាចដាច់ចេញពីគ្នាបាន។ សម្រាប់ ពាក្យ “ព្រះអាទិត្យ” គឺសំដៅទៅលើវត្ថុ ជាដុំភ្លើងដ៏ធំ មហិមា ដែលពោពេញដោយឧស្ម័ន និង សារធាតុទ្រទ្រង់ ចំហេះដូច អេល្យ៉ូម និង អ៊ីដ្រូសែន ជាដើម ដែលបង្កើតចេញជាថាមពល និង ដែនម៉ាញេទិចដ៏ខ្លាំងក្លា គ្រប់គ្រងលើ បណ្តាភព និង វត្ថុអវកាស ទាំងអស់ ដែលជាកូនចៅរបស់វា។

សរុបមកប្រព័ន្ធព្រះអាទិត្យ គឺសំដៅទៅ បណ្តុំនៃភព ដែលវិញជុំវិញព្រះអាទិត្យ ដែលស្ថិត នៅចំកណ្តាល។ សម្រាប់ព្រះអាទិត្យរបស់យើង គឺស្ថិតនៅក្នុង កាឡាក់ស៊ី មៀលគីវេ ដែល ជាកាឡាក់ស៊ី រាងគូទខ្យង និង ជាបណ្តុំនៃប្រព័ន្ធព្រះអាទិត្យតូចធំរាប់កោដ ផ្សេងទៀត។ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង នេះ មានភពចំនួន ៨ និង វត្ថុអវកាស ឬ អាចម៍ ផ្កាយ រាប់កោដលានទៀត ដែលស្ថិតនៅក្នុងគន្លងវិលជុំវិញ វា ប្រកបដោយភាពត្រឹមត្រូវ៕

តើប្រព័ន្ធ ព្រះអាទិត្យ ជាអ្វី?

តើប្រព័ន្ធ ព្រះអាទិត្យ ជាអ្វី?

តើប្រព័ន្ធ ព្រះអាទិត្យ ជាអ្វី?

  • តើប្រព័ន្ធ ព្រះអាទិត្យ ជាអ្វី?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/01/25  Category:កីឡា