​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​

​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​

​ស្ត្រី​ភាគច្រើន​មិន​បាន​គិត​អ្វី​ច្រើន​ឡើង​មុន​ពេល​សម្រេច​ចិត្ត​ទិញ​អាវទ្រនាប់​ដោយ​គ្មាន​ការយកចិត្តទុកដាក់​ថា​វា​ពាក់​ទៅ​សម​ឬ​អត់​ឡើយ​។ ទោះបីជា​ពាក់​អាវទ្រនាប់​នោះ​ទៅ​មិន​ធ្វើឲ្យ​មាន​ផា​សុខភាព​ក៏ដោយ ក៏​ត្រូវតែ​ប្រើ​ដែរ​។ យ៉ាងណាមិញ អ្វី​ដែល​អ្នក​គិត​មិន​ដល់​នោះ​គឺថា អ្នក​កំពុងតែ​ដាក់​ខ្លួនឯង​ទៅ​នឹង​គ្រោះ​នៃ​បញ្ហា​សុខភាព​ហើយ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ខ្លះ​ដែល​អ្នក​អាវទ្រនាប់​ធ្វើ​មក​លើ​អ្នក​៖

​បើសិនជា​មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្មា​ថ្មីៗ នោះ​មិន​បាច់​សង្ស័យ​ច្រើន​ទេ គឺ​ដោយសារតែ​ទំហំ​អាវទ្រនាប់​មិន​ត្រូវ​នឹង​រាង​អ្នក​ហើយ​។ អ្នក​ប្រហែលជា​មិនដឹង​ថា​អាការៈ​បែប​នេះ​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​ទេ​។

អាវទ្រនាប់​ដែល​មិន​ត្រូវ​រាង​ពិតជា​មិន​អាច​ទ្រទ្រង់​សុដន់​បានល្អ​ឡើយ តែ​វា​នឹង​បង្កើន​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​សាច់ដុំ​ក និង​ខ្នង​។ ករណី​បែប​នេះ​នឹង​គៀប​សរសៃឈាម​ដែល​ត្រូវ​ហូរ​នៅតាម​បណ្តោយ​ក្បាល​នឹង​សាច់ដុំ​ក និង​បង្ក​ជា​ការឈឺ​ក្បាល​ដែល​ចេញពី​តំបន់​ក​តែម្តង​។
​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​
ខ្សែ​អាវទ្រនាប់​ដែល​មិន​ត្រូវ​រាង​មិន​គ្រាន់តែ​សង្កត់​សរសៃឈាម​ទេ តែ​ក៏​ធ្វើឲ្យ​ឈឺ​សាច់ដុំ ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺ​នៅ​ខ្នង ក និង​ស្មា​រដែរ​។
​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​
ខ្សែ​អាវទ្រនាប់​ដែល​រឹប​ខ្លាំង​ក៏​អាច​ធ្វើឲ្យ​ជាំ​នៅ​ជុំវិញ​ឆ្អឹងជំនី និង​សាច់ដុំ​នៅ​ទ្រូង​ដែរ ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ពិបាក​ដកដង្ហើម​។
​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​
តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​អាវទ្រនាប់​ប្រហែលជា​ធ្វើឲ្យ​ក្រពះ​មិនកិន និង​រលាក​ពោះវៀន​ដែរ​ទេ​? ការពាក់​អាវទ្រនាប់​មិន​ត្រឹមត្រូវ​នឹង​ដាក់​សម្ពាធ​ទៅលើ​សាច់ខ័​ណ្ទទ្រូង​និង​ពោះ ដែល​ជាហេតុ​នាំឲ្យមាន​បញ្ហា​ច្រើន​ដល់​ការរំលាយ​អាហារ​។
​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​
តើ​អ្នក​ធ្លាប់មាន​បញ្ហា​ឈឺដៃ ឬ​មាន​អារម្មណ៍​ដូច​គេ​ចាក់​ឈៀបៗ​នៅ​ដៃ​ដែរ​ទេ​? បើសិនជា​មាន នោះ​គួរតែ​បន្ទោស​អាវទ្រនាប់​ទៅ​។ ការសិក្សា​បាន​បង្ហាញថា ការ​សង្កត់​របស់​សាច់ដុំ​ទ្រូង​ច្រើន​តែ​ធ្វើឲ្យ​របត់​ឈាមរ​ត់​មិន​បាន​ល្អ និង​បង្ក​ជា​ការឈឺចាប់​នៅ​ដៃ និង​គៀប​សរសៃប្រសាទ​នៅ​ក​តែម្តង​។
​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​
អាវទ្រនាប់​អាច​ប៉ះពាល់​ដល់​ជំហរ និង​រូបរាង​ខាងក្រៅ​ដែរ​។ អាវទ្រនាប់​ដែល​មិន​ត្រូវ​រាង​អាច​ធ្វើឲ្យ​អ្នក​កោងខ្លួន និង​កោង​ស្មា ដែល​ជាហេតុ​នាំឲ្យមាន​បញ្ហា​ដល់​ជំហរ​រាងកា​យបាន​៕
​រឿង ៧​យ៉ាង​ដែល​អាវទ្រនាប់​ធ្វើទុក្ខ​ដល់​ជីវិត​អ្នក​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។