សមាជិក​ក្រុម T-ara នាង ជី​យ៉​ន និង តារាចម្រៀង​លោក លី​ដុង ហ្គុ​ន លួច​បង្កាត់ភ្លើង​ស្នេហ៍​លួចលាក់​

Doliprane TVC

កាលពីពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ទំនាក់ទំនង​ស្អិតល្មួត​រវាង​តារាចម្រៀង​សមាជិក​ក្រុម T-ara នាង ជី​យ៉​ន (Jiyeon) ជាមួយ​តារាចម្រៀង និង សម្ដែង​លោក លី​ដុង ហ្គុ​ន (Lee Dong Gun) ដែល​អាច​សង្ស័យ​បាន​ថា​ពួកគេ​ទាំងពីរ​នាក់​កំពុង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ។​​ជាក់ស្ដែង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ​មាន​មហាជន​ជាច្រើន​នៅក្នុង​ព្រលានយន្តហោះ Gimpo International Airport បាន​ថតរូប​តារា​ទាំងពីរ​នាក់​នេះ​ដោយ​ពួកគេ​ស្លៀក​សម្លៀកបំពាក់ និង ពាក់​ស្បែកជើង​ដូចគ្នា ដែល​អាច​និយាយបានថា​ជា​ស្ទីល​សម្រាប់​គូស្នេហ៍​ផងដែរ ។

សមាជិក​ក្រុម T-ara នាង ជី​យ៉​ន និង តារាចម្រៀង​លោក លី​ដុង ហ្គុ​ន លួច​បង្កាត់ភ្លើង​ស្នេហ៍​លួចលាក់​

ចំពោះ​វត្តមាន​របស់​សមាជិក​ក្រុម T-ara នាង ជី​យ៉​ន និង លោក លី​ដុង ហ្គុ​ន នៅក្នុង​ព្រលានយន្តហោះ Gimpo International Airport នេះដែរ​គឺ​ពួកគេ​ត្រូវ​ចេញទៅ​ក្រៅប្រទេស​តែ​មិនមែន​ប្រទេស​តែមួយ​នោះទេ ដោយ​ក្នុងនោះ​នាង ជី​យ៉​ន ចេញទៅ​ប្រទេស​ចិន ដោយឡែក​លោក លី​ដុង ហ្គុ​ន ត្រូវ​ចេញទៅ​ប្រទេស​ជប៉ុន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​គេ​នៅតែ​សង្ស័យ​បានដែរ​ថា រវាង​ទំនាក់ទំនង​រវាង​ស្រី​ស្អាត ជី​យ៉​ន និង លោក លី​ដុង ហ្គុ​ន គឺ​មិនមែន​ត្រឹមតែ​ជា​មិត្ត​ស្និទ្ធស្នាល​នោះឡើយ ពោលគឺ​ពួកគេ​ទាំងពីរ​នាក់​ប្រហែល​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​ដោយ​អាថ៌កំបាំង​ជាមិនខាន ព្រោះ​យោងតាម​សកម្មភាព ក៏ដូចជា​ការតុបតែង​ខ្លួន​របស់​ពួកគេ​ទាំងពីរ ៕ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​