១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

Arsene Wenger ​អ្នកចាត់ការ​ក្រុម​ Arsenal បាន​​មួម៉ៅ​យ៉ាង​ខ្លាំង​ ចំពោះ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​របស់​ក្រុម​ Chelsea ដែល​បាន​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ Per Mertesacker ​​ទទួល​ពិន័យ​កាត​ក្រហម និង​ធ្វើ​ឲ្យ​កាំភ្លើង​ធំ ចាញ់​តោ​ខៀវ​ ១-០ យប់​មិញ។

 

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

 

Mertesacker ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​​កាត​ក្រហម​នាទី​១៧ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​ Costa ខណៈ​ដែល​៥​នាទី​បន្ទាប់ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ស៊ុត​កាំភ្លើង​ធំ​ នាំ​ជ័យ​ជម្នះ​ឲ្យ​​ Chelsea តែ​ម្ដង។

 

​Wenger យល់​ថា​ Costa ​បាន​បន្លំ​ធ្វើ​ដួល​ ខណៈ​ដែល​កូន​ក្រុម​លោក​ពុំ​បាន​ប៉ះ​ផង។ អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​ បាន​និយាយ​ថា៖ “Mertesacker ​ឈូស​យក​បាល់​មែន ប៉ុន្តែ​ខ្ញុំ​ហ៊ាន​និយាយ​ថា Costa ជា​អ្នក​ធ្វើ​ឲ្យ​គាត់​ទទួល​កាត​ក្រហម។ អ្នក​មិន​អាច​បដិសេធ​ថា វា​មិន​មែន​ជា​ការ​ពិត​បាន​ទេ។ កាល​ប្រកួត​ជើង​ទី​១ គាត់ (Costa) ធ្វើ​ឲ្យ​ Gabriel ​កាត​ក្រហម ​ហើយ​​ថ្ងៃ​នេះ​​គាត់​ធ្វើ​ឲ្យ​ Mertesacker កាត​ក្រហម​ទៀត”។

 

Arsenal ​ទទួល​បាន​កាត​ក្រហម​៤ ក្នុង​ការ​ប្រកួត​ Premier League ៥​ដង​ចុង​ក្រោយ​ទល់​នឹង​ Chelsea​ ខណៈ​ដែល​​កាល​ខែ​កញ្ញា​នៅ​ Stamford Bridge ​កាំភ្លើង​ធំ​ទទួល​កាត​ក្រហម​២​នាក់​គឺ Santi Cazorla និង​ Gabriel Paulista ​ដែល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ Costa ​នេះ​ផង​ដែរ៕

 

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

 

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

 

 

​តោះ! ចង់​ដឹង​​ Costa បន្លំ​ធ្វើ​ដួល​​មែន​ ឬ​អត់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

១​ក្បាច់​នេះ​​របស់​ Costa ​ធ្វើ​ឲ្យ​ Wenger ​ក្ដៅ​ក្រហាយ​​យ៉ាង​ខ្លាំង​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail