សម្តេចតេជោ៖ បញ្ឈប់យកលុយ ផ្លូវជាតិលេខ៤ នឹងសម្រួល ក្នុងការដឹកជញ្ជូន ស្រូវ-អង្ករ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានថ្លែងថា ការបញ្ឈប់យកនៅតាម បណ្តោយផ្លូវជាតិលេខ៤ នឹងជួយសម្រួល ក្នុងការដឹកជញ្ជូន-ស្រូវអង្ករ ជាពិសេសធ្វើឲ្យមានការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិថែមទៀត។

សម្តេចតេជោបានថ្លែង នៅក្នុងពិធីបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ ដែលរៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ថា “បន្ទាប់ពីរាជរដ្ឋាភិបាល បញ្ចប់កិច្ចសន្យាថែរក្សាផ្លូវជាតិលេខ៤មក ខ្ញុំសង្ឃឹមថា សហព័ន្ធស្រូវ-អង្ករ និងអ្នកនាំចេញពិតជាបានជួយសម្រួល ហើយមិនថាតែស្រូរអង្ករទេ គ្រប់សេវាដឹកជញ្ជូនទាំងអស់ នៅតាមផ្លូវជាតិលេខ៤នឹងត្រូវបានទទួលផល”។ សម្តេចថា មិនត្រឹមតែសម្រួលដល់ពលរដ្ឋមិនបង់ប្រាក់នោះទេ ក៏ប៉ុន្តែជួយសម្រួល ពាណិជ្ជកម្មដោយបានកាត់បន្ថយថ្លៃដើម ហើយបង្កើតការប្រកួតប្រជែង នៅក្នុងទីផ្សារខាងក្រៅផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែននៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា បានប្រកាស លុបចោល ការយកលុយពី អ្នកធ្វើដំណើរតាមរថយន្តឆ្លងកាត ផ្លូវជាតិលេខ៤ចាប់ពីម៉ោង១ យប់ថ្ងៃទី១៣ខែមករានេះតទៅ  ដោយបាន ដកហូតសិទ្ធិពីក្រុមហ៊ុនAZ មកគ្រប់គ្រងវិញ៕

សម្តេចតេជោ៖ បញ្ឈប់យកលុយ ផ្លូវជាតិលេខ៤ នឹងសម្រួល ក្នុងការដឹកជញ្ជូន ស្រូវ-អង្ករ

សម្តេចតេជោ៖ បញ្ឈប់យកលុយ ផ្លូវជាតិលេខ៤ នឹងសម្រួល ក្នុងការដឹកជញ្ជូន ស្រូវ-អង្ករ