កម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ចុះប្រតិបតិ្តការ បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនបាន ២៣នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ចុះប្រតិបតិ្តការបង្រ្កាបគ្រឿងញៀន  ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៣នាក់ ស្ថិតនៅចំណុចក្រុម១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះប្រតិបតិ្តការបង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ២៣នាក់ ដកហូតម៉ូតូចំនួន ៧ គ្រឿង ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ស្ថិតនៅចំណុចក្រុម១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

កម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ចុះប្រតិបតិ្តការ បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនបាន ២៣នាក់