នាយករដ្ឋមន្រ្តីបញ្ជាឲ្យភាគី ពាក់ព័ន្ធពិនិត្យឡើងវិញ ពីតម្លៃកសិផលធ្លាក់ចុះនិង ការនាំចេញទៅទីផ្សារ ក្រៅប្រទេស

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជាក់ ពីតម្លៃកសិផលធ្លាក់ចុះ ហើយសម្តេចបានបញ្ជាឲ្យគ្រប់ភាគី ពាក់ព័ន្ធត្រូវប្រជុំត្រួតពិនិត្យ ឡើងវិញពីតម្លៃ កសិផលដែលនាំឲ្យមានការធ្លាក់ថ្លៃ ព្រមទាំងការនាំចេញទៅទីផ្សារបរទេស។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “កសិកររបស់យើងដែលជាអ្នកផលិតកំពុងរងគ្រោះដោយសារការផលិតនោះគឺ ទទួលផលមកវិញមិនគ្រប់ថ្លៃ ដើមដែលបានផលិតទេ។ ខ្ញុំបានទទួលហើយនូវសំណូមពរនានាតាមរយៈបណ្តាញសង្គម និងព័ត៌មានផ្សេងៗ អំពីសូមណូមពររបស់កសិករ ប៉ុន្តែរឿងនេះមិនមែនជារឿងផ្សេងដាច់ដោយឡែកពីកម្ពុជាទេ បើសិនជាទីផ្សាររខាងក្រៅវាថ្លៃទីផ្សារខាងក្នុង ពិតជាហក់ឡើង ព្រោះឥឡូវយើងផលិតហើយផលិតដើម្បីទទួលទានទេ។  យើងផលិតដែលហៅថា ប្រទេស កំពុងអនុវត្តន៍បែរមុខទៅខាងក្រៅ។ យើងផលិតដើម្បីឲ្យនាំចេញទៅខាងក្រៅ មិនត្រឹមតែស្រូវ-អង្ករទេ គឺច្រើនមុខណាស់ ច្រើនផ្នែកណាស់”។

សម្តេចបន្តថា មួយរយៈពេលចុងក្រោយនេះមិនត្រឹមតែតម្លៃស្រូវ-អង្ករ ដំឡូងកៅស៊ូ ធ្លាក់ចុះនោះទេ សូម្បីតែប្រេងសាំងក៏ធ្លាក់ចុះដែរ។

សម្តេចបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមពិនិត្យ និងធ្វើការដោះស្រាយរួមគ្នាទាំងបញ្ហានៅក្នុងប្រទេសកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ៕

នាយករដ្ឋមន្រ្តីបញ្ជាឲ្យភាគី ពាក់ព័ន្ធពិនិត្យឡើងវិញ ពីតម្លៃកសិផលធ្លាក់ចុះនិង ការនាំចេញទៅទីផ្សារ ក្រៅប្រទេស