ក្នុងពេលតែមួយ ជនរងគ្រោះ មកដាក់ពាក្យបណ្តឹង បាត់ម៉ូតូ ពីរករណី

ភ្នំពេះ៖ បុរស ពីរនាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ទៅលើជនសង្ស័យ ពីរនាក់ ត្រូវជាមិត្តភ័ក្រ ប្រើល្បិចខ្ចីម៉ូតូ រួចគេចខ្លួនបាត់។

នគរបាលបានឲ្យដឹងថា ករណីទី១.ជនរគ្រោះ ឈ្មោះ សួន ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរ ជាកម្មករ សំណង់ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលបាត់ ម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ  ឈ៤៧៤៣ ភព១ ចំណែកជនសង្ស័យ ឈ្មោះ វុធ អាយុប្រហែល ១៩ឆ្នាំ ជាកូនអ្នកលក់មាសនៅផ្សារជម្ពូវ័ន។

នគរបាលបានបន្តថា បើយោងតាមជនរងគ្រោះ បាននិយាយប្រាប់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យ បានប្រើល្បិចខ្ចីម៉ូតូ ជនរងគ្រោះ ទៅយកមិត្តភ័ក្រ ក្រោយមិនឃើញវិលត្រឡប់មកវិញ ទើបជនរងគ្រោះ ដឹងថា ម៉ូតូត្រូវគេបោក ក៏បានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ ស្វែងមក ជនសង្ស័យ និងឃាត់ខ្លួន ចាត់ការទៅតាមផ្លូវច្បាប់។

នគរបាល បញ្ជាក់ទៀតថា ស្របពេលជាមួយគ្នានោះដែរ ក៏មានជនរងគ្រោះម្នាក់ទៀតឈ្មោះ  យន វិចិត្រ ឆ្នាំមុខរបររោងចក្រ បានមកដាក់ពាក្យបណ្តឹង ប្តឹងមិត្តភ័ក្រឈ្មោះ កែវ ចាន់ណា បានប្រើល្បិចខ្ចីម៉ូតូ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅខាងមុខរោងចក្រ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចខ្លួនរួចគេចខ្លួនបាត់ ម៉ូតូដែលបាត់បង់ម៉ាកវេវX ស្លាកលេខភ្នពេញៈ1AX2811។

បច្ចប្បន្ននគរបាល កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ បំផុតដើម្បីស្វែងរក ជនសង្ស័យទាំងពីរ និងឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់៕