ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​ដើមឈើប្រភេទធ្នង់ចំនួន៣ដើម មានទំហំមួយដើមៗ​ប្រមាណ​២តឹកបាន​ត្រូវមន្រ្តី​ជំនាញ​រដ្ឋបាលព្រៃឈើខេត្ត ​ឃាត់ចាប់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ​មករា ២០១៦ ​នៅចំណុចភូមិត្រពំាងលើក​ សង្កាត់រកាធំ ក្រុងច្បារមន ​ខណៈដើមឈើទំាងនោះបាន​ដឹកចេញពីអំពែភ្នំ ​យកមកលក់ឲ្យថៅកែម្នាក់ឈ្មោះ ​ឡាយ ​នៅក្នុងក្រុងច្បារមនដើម្បីនំាយកទៅលក់បន្ត ។

សេចក្តីរាយការណ៍បានបន្តថា​ បច្ចប្បន្នឈើប្រណីត៣ដើមខាងលើ​ បាន​ត្រូវមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជូនយកទៅ​រក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើខេត្ត ​ដើម្បីរង់ចំា​ដោះស្រាយ​តាមច្បាប់ ៕