មេដឹកនាំបារាំង ចូលរួមក្នុងពិធី ព្យុហយាត្រាប្រចាំឆ្នាំ នៅឥណ្ឌា

ញូដេលី៖ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានអញ្ជើញដល់ ប្រទេសឥណ្ឌាហើយ ដើម្បីចូលរួមជា ភ្ញៀវកិត្តិយសក្នុង ពិធីព្យុហយាត្រា សាធារណរដ្ឋ ប្រចាំឆ្នាំរបស់ឥណ្ឌា ដែលនឹងធ្វើឡើង នៅថ្ងៃអង្គារស្អែកនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ដំណើរទស្សកិច្ចរបស់ ប្រធានាធិបតីបារាំងថ្ងៃដំបូង បានទៅកាន់ទឹកដី ឆានឌីហ្គារ គ្រប់គ្រង ដោយរដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់ ភាគខាងជើងឥណ្ឌា។

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានជួបសម្ដែង ការគួរសម ជាមួយនឹងលោក ប្រធានាធិបតី ហូឡង់ នៅតំបន់ឆានឌីហ្គារ ហើយកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើឡើងនៅទីក្រុងដែល ល្បីល្បាញបំផុតក្នុងលោក “The Rock Garden”។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាលើក ដំបូងហើយសម្រាប់ ប្រធានាធិបតី បារាំងរូបនេះ ទៅកាន់តំបន់ភាគខាងជើងឥណ្ឌា ដែលបានបង្កើត និងរចនាឡើងដោយ ស្ថាបត្យករបារាំងលោក Le Corbusier កាលពីក្នុងទសវត្សឆ្នាំ១៩៥០៕

មេដឹកនាំបារាំង ចូលរួមក្នុងពិធី ព្យុហយាត្រាប្រចាំឆ្នាំ នៅឥណ្ឌា

មេដឹកនាំបារាំង ចូលរួមក្នុងពិធី ព្យុហយាត្រាប្រចាំឆ្នាំ នៅឥណ្ឌា