អាជ្ញាធរខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​តាម​ឆ្នេរសមុទ្រ ត្រូវ​បំពាក់​អាង​ចំរោះ​

ភ្នំពេណ: នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ ២០១៦ នៅ​សាលាខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ ស្តីពី ការបំពាក់​អាង​ចំរោះ (septic tank) ដល់​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន តាម​ដង​ឆ្នេរ ជាពិសេស​ឆ្នេរ​ជ័យជំនះ​។ កិច្ចប្រជុំ​នោះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព លោក សុខ ផន អភិបាលរង​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ដូចជា មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​សាធារណ​:​ការ និង​ដឹកជញ្ជូន អង្គភាព​លូ​ទឹល​ស្អុយ មន្ទី​ធនធានទឹក តំណាង​សាលាក្រុង​ព្រះសីហនុ តំណាង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។​

​វិធានការ​តម្រូវ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន តាម​ឆ្នេរសមុទ្រ ត្រូវ​បំពាក់​អាង​ចំរោះ​ទឹកស្អុយ​នោះ បានធ្វើ​ឡើង ក្រោយពី​មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន បាន​បង្ហូរ​ទឹកស្អុយ ចូល​សមុទ្រ ដែល​នាំ​ឲ្យ​ខូច​បរិស្ថាន​តំបន់ឆ្នេរ ដែលជា​កន្លែង​កម្សាន្តរ​បស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​៕​

អាជ្ញាធរខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​តាម​ឆ្នេរសមុទ្រ ត្រូវ​បំពាក់​អាង​ចំរោះ​

អាជ្ញាធរខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​តាម​ឆ្នេរសមុទ្រ ត្រូវ​បំពាក់​អាង​ចំរោះ​
កិច្ចប្រជុំរវាងអាជ្ញាធរខេត្ត និងម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅតាមឆ្នេរ
( រូបភាពពីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ )