កីឡាក សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ម៉ាវីរ៉ូ បានមេដាយសំរិទ្ធ រត់ពាក់ កណ្តាល ម៉ារ៉ាតុង នៅហូជីមិញ

ភ្នំពេញ៖ កីឡាក ម៉ាវីរ៉ូ របស់សាកល វិទ្យាល័យអាស៊ីអឺរ៉ុប ទទួលបានមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងនាមតំណាងឲ្យសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងក្រុមហ៊ុន អនឡាយឧបត្ថម្ភចំនួន ៨៣៤ ដុល្លារ កាលពេលថ្មីៗនេះ ។

លោក ពៅ ហុក ប្រតិភូដឹកនាំកីអត្តពលិកម្ពុជា អត្តពលកម្មតំណាងឲ្យ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានដឹងថា រូបលោកសប្បាយរីករាយ ខ្លាំងណាស់ចំពោះកីឡាក ម៉ាវីរ៉ូ ដែលទទួលបានសំរិទ្ធនេះ ព្រោះកីឡាកររូបនេះធ្វើបានល្អប្រសើរ ជាងមុនទៅទៀតដោយបាន បំបែកឯកត្តកម្មចាស់។ មុនចេញទៅប្រកួតម៉ាវីរ៉ូ បានខិតខំប្រឹងប្រែង ហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព និងជំរុញយ៉ាងខ្លំាងទៅលើទិចនិកនៃការរត់ប្រកួតប្រជែង ជាមួយដៃគូផងដែរ។

លោកបានបន្តថា កីឡាករវៀតណាមដែលទទួល មេដាយមាសក្នុងព្រឹត្តិការណ៍នេះ គឺជាអតីតកីឡាករទទួលបានមេដាយមាសក្នុងការប្រកួត  ស៊ីហ្គេមនៅប្រទេសសិង្ហបូរី ឆ្នាំ ២០១៥ ហើយកីឡាករនោះបានយកឈ្នះកីឡាករកម្ពុជា ម៉ាវីរ៉ូ តែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ លោកបានបន្តទៀតថា កីឡាករកីឡាការិនីទាំង៦នាក់ ទទួលបានការជួយ ឧបត្ថម្ភពីក្រុមហ៊ុន អនឡាញនៅថវិកាចំនួន ៣លាន៥រយដបបួនពានរៀល និងសាកលវិទ្យាល័យចំនួន ៣០០ដុល្លារ សម្រាប់ការធ្វើដំណើរទៅ ប្រទេសវៀតណាម៕

កីឡាក សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ម៉ាវីរ៉ូ បានមេដាយសំរិទ្ធ រត់ពាក់ កណ្តាល ម៉ារ៉ាតុង នៅហូជីមិញ