ជឿ​អត់ រយៈពេល ៧ ​ឆ្នាំ មាន សូ​នី​តា ថត​បានតែ​ ៦​ រឿង​?

Doliprane TVC

​ក្នុងចំនោម​តារា​ជាច្រើន មាន សូ​នី​តា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី​ដែលមាន​រូប​សម្រស់ ស្រស់ស្អាត​បែប​ធម្មជាតិ ជាមួយនិង​ស្នាមញញឹម​មាន​មន្ត​ស្នេ​ហ៏​គួរអោយ​ទាក់ទាញ​។​ ប៉ុ​ន្តែ​អ្វីដែល គេ​ចាប់​អារ​ម្ម​ណ៏​នោះ រយៈពេល​ ៧ ​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ ស្រី​ស្អាត មាន សូ​នី​តា ទើបតែ​បាន​សម្តែង​រឿង បាន​ប្រមាណ​ជា​ ៦​ រឿង​តែប៉ុណ្ណោះ​។​ ​ស្រប​ពេលដែល​តារា​ជាច្រើន​លេច​មុខជា​បន្តបន្ទាប់​នៅក្នុង​ខ្សែ​រឿង ដែលមាន​ទាំង​រឿង​ដុំ​និង រឿង​ភាគ​វីដេអូ នៅតាម​កញ្ចក់​ទូរទស្សន៍​នានា​នោះ សម្រាប់ មាន សូ​នី​តា វិញ ហាក់​មិនមាន​សកម្ម ភាព​ឬ​វត្តមាន​នៅក្នុង​រឿង​ណាមួយ​នោះឡើយ​។

ជឿ​អត់ រយៈពេល ៧ ​ឆ្នាំ មាន សូ​នី​តា ថត​បានតែ​ ៦​ រឿង​?

​ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ថា គេ​មិនដែល​ឃើញ ស្រី​ស្អាត​ធ្មេញ ច្រពើស មាន សូ​នី​តា សម្តែង​រឿង​ដោយសារ​នាង​ទារ​ថ្លៃ​ខ្ពស់ជាង​តារា​ដទៃ​។​ប៉ុន្តែ​យ៉ាងណា មាន សូ​នី​តា ធ្លាប់បាន​ប្រាប់ថា នាង​មិន​ទទួល​សម្តែង​រឿង ដោយសារ​ភាគច្រើន​គេ​ទាក់ទង​នាង​សម្តែង​តែ​រឿង​ខ្មោច ។ ​ម្តាយ​របស់​នាង​មិនអោយ​សម្តែង​រឿង​បែប​ភ័យរន្ធត់​នោះទេ ដោយសារ​ក្រុមគ្រួសារ​របស់​នាង មាន​ជំនឿ ​។​ ទោះបីជា​សមិទ្ធិផល​សម្តែង​រឿង​បាន​តិច​ក៏ពិតមែន តែ​ប្រជាប្រិយភាព​របស់ មាន សូ​នី​តា នៅតែ​ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​នានា​។ មាន សូ​នី​តា តែងតែ​លេចមុខ​នៅ ក្នុង​ស្ប៉តពាណិជ្ជកម្ម​ធំៗ​ចម្រៀង​ខារ៉ាអូខេ​និង​កម្មវិធី​របស់​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត​។​

ជឿ​អត់ រយៈពេល ៧ ​ឆ្នាំ មាន សូ​នី​តា ថត​បានតែ​ ៦​ រឿង​?

សព្វថ្ងៃ​នាង​ក៏​ជា អ្នក​តំណាងអោយ​រោងភាពយន្ត Legend ផងដែរ ។​ ​ជារឿយៗ មាន សូ​នី​តា តែងតែ​ចែករំលែក​ដល់​ទស្សនិកជន​នូវ​សកម្មភាព​មួយចំនួន មាន​ទាំង​សកម្មភាព​មនុស្សធម៌​និង​វិធី​តុបតែង​មុខ​ក៏ដូចជា​ការថែរក្សា​ស​ម្ជ​ស្ស ដល់​មិត្តៗ​ នារី ផងដែរ​ ។​ ប៉ុន្តែ​ថ្មីៗ​ នេះនាង​ត្រូវ​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​រិៈ​គន់​ថា នាង​មើលរំលង ស្រុក ខ្មែរ​សុខចិត្ត​បង្កើត​កម្មវិធី​លក់​ក្រ​ម៉ា​ដើម្បី​ជួយ​ប្រទេស​នេ​ប៉ាល់​។​មាន​ការងារ​ច្រើន​នៅក្នុង​សិល្បៈ​ក៏ពិតមែន​តែ មាន សូ​នី​តា នៅតែ​ចំនាយ​ពេលវេលា​ដើម្បី​នាំ​ម្តាយ​ដើរ​កំសាន្ត​នៅតាម​រមណី​ដ្ឋា​ន​នានា នៅ​ប្រទេសជិតខាង​។​ ​កន្លងមក​រឿង​ដែល មាន សូ​នី​តា បាន​ចូលរួម​សម្តែង​មានដូចជា​រឿង​ «​អង្គរក្ស​បេះដូង​» «​នាយ​ឡប់​ជំពប់​ស្នេ​ហ៏​» «​អ្នកមានគុណ​»​ និង​ រឿង ​«​ឡូយ​៩»​ ដែល​បាន​ចាក់ផ្សាយ​នៅក្នុង​រឿង​ភាគ របស់​ស្ថានីយ​ទូរ ទស្សន៍​ស៊ី​ធី​អិន​៕ ​ចេ​នី​