លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

Doliprane TVC

បន្ទាប់ពី​ចាកចេញ​ពី TVB កាលពី​ឆ្នាំមុន លោក Raymond Lam បាន​ផ្តោត​យកចិត្តទុកដាក់​ក្នុង ការអភិវឌ្ឍ​នូវ​អាជីព​របស់គាត់​លើ​ផ្នែក​តន្ដ្រី ក្រោម​ការគ្រប់គ្រង​រប​ស់ EEG ។ បើទោះជា Raymond Lam នៅតែ​បន្ត​អាជីព​ទាំង​មាន​មហិច្ឆតា​ធំក្ដី ក៏​លោក​បាន​សារភាពថា លោក​ចង់​មានជីវិត​បែប​ថ្មី ផងដែរ ។ ក្ដី​ប្រាថ្នា​ជាច្រើន តែ​មិនមែន​ទាំងអស់​ទេ គឺ​នៅពេលដែល​គាត់​អាយុ ៥០ ឆ្នាំ លោក​មាន​គម្រោង​សម្រាកលំហែ​ចំនួន ៣ ដង​ក្នុង​មួយឆ្នាំ ជាមួយនឹង Karena Ng ដែលជា​សង្សារ របស់លោក ។​

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

Raymond បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​ថា «​ឥលូវ​នេះ ខ្ញុំ​ពិតជា​ចង់​បន្ថែម​ភាពរស់រវើក​ដល់ ជីវិត​ខ្ញុំ​ណាស់ ។ ខ្ញុំ​មាន​កន្លែង​ជាច្រើន​ដែល​ចង់ទៅ ហើយ​ថ្មីៗ​នេះ ខ្ញុំ​ចង់ទៅ​អឺរ៉ុប​ខាងកើត​ខ្លាំង ណាស់ ដោយសារតែ​ខ្ញុំ​ស្រឡាញ់​វប្បធម៌ ប្រពៃណី និង​ការគិត​របស់​ពួកគេ​» ។​ ​បើទោះបីជា​ប្ដី​ប្រពន្ធ​មួយគូ​នេះ មាន​អាយុ​ខុសគ្នា ១៤ ឆ្នាំ​ក្ដី ក៏ Karena ជា​មនុស្ស​ចាស់ទុំ និង​មាន ភាព​វ័យឆ្លាត ដែល​ធ្វើ​ឲ្យ Raymond ពេញចិត្ត ហើយ​ដែល​ធ្វើ​ឲ្យ​លោក​យល់ថា ការ​មានជីវិត​គ្រួសារ គឺ​ប្រសើរ​ជាង​ជីវិត​ការងារ​, «​នាង​ពិតជា​សង្សារ​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ទាំង​ខ្ញុំ​ជា​មនុស្ស​ដែល​គួរ​ឲ្យ ធុញ ។

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

នាង​តែង​ជម្រុញ​ខ្ញុំ​ឲ្យ​សកម្ម បើទោះជា​នាង​មាន​វ័យក្មេង​ក៏ដោយ នាង​នៅតែ​ជា​អ្នក​ដែល អាច​បង្រៀន​ខ្ញុំ​បាន​យ៉ាងច្រើន ។ នាង​បាន​បង្រៀន​ខ្ញុំ​ថា មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់គ្នា​បានយូរ គឺ​ដូចជា​កាតា​ប​ដែល​លើក​ស្ពាយ​លើ​ខ្នង ហើយ​ធ្វើដំណើរ​ចេញទៅ ។ អ្នក​អាច​ទៅ​បឹង​ទឹកកក ហើយ​ផ្សងព្រេង​លេង ឬ​ទៅ​កន្លែង​ដទៃទៀត ហើយ​ជួបនឹង​មនុស្ស​ប្លែកៗ​គ្នា​» ។​ ​តារា​ល្បី​វ័យ ៣៦ ឆ្នាំនេះ សង្ឃឹមថា លោក​នឹង​អាច​រៀបការ ហើយ​មានកូន​ថែមទៀត «​ខ្ញុំ​នឹង​រៀបការ នៅ​ថ្ងៃមួយ ហើយ​បំណង​របស់ខ្ញុំ​គឺ​សាមញ្ញ​បំផុត ។ ខ្ញុំ​សង្ឃឹមថា នៅពេលដែល​កូន​របស់ខ្ញុំ​មាន​អាយុ ១០ ឆ្នាំ ខ្ញុំ​នឹង​នៅតែ​អាច​លេង​ជាមួយ​គេ​បាន ។ ខ្ញុំ​ធា្ល​ប់​គិតដល់​ពេលវេលា​នោះ ហើយ​ខ្ញុំ​ក៏​មិនដែល ប្រាប់​នរណាម្នាក់​ឲ្យ​ដឹង​ដែរ​» ។​

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

​សូមបញ្ជាក់ថា តាំងពី​ពេលដែល​ឪពុក​របស់ Raymond លោក Lam Wah Kwork បានទទួល ជោគជ័យ​យ៉ាងខ្លាំង​លើ​ជា​អ្នកការ​អភិវឌ្ឍន៍​វិស័​យ​អចលនទ្រព្យ​មក​នោះ មានការ​ប៉ាន់ស្មាន​ជាច្រើន​បានកើត​ឡើង ដោយ​ពួកគេ​យល់ថា Ramond នឹង​លាឈប់​ពី​វ​ស័​យ​សិល្បៈ​កម្សាន្ដ តែ​ទោះជា​យ៉ាងណា​ក៏ Raymond ក៏​មិនមាន​ការចាប់អារម្មណ៍​នឹង​ការកាន់កាប់​គ្រួសារ​ជំនួញ​មួយ​នេះដែរ ៕ ខេមរា​ ​ប្រភព​៖ Jayne Stars

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​

លោក Raymond Lam ដាក់​គោលដៅ​ជីវិត​អាពាហ៍ពិពាហ៍​