ត្រចៀក​កាំ ត្រៀម​ដឹក​នាំ​ផលិត​ភាពយន្ត “ព្រះ​នាង​យេយេ” បែប​​គំនូរជីវចល


ត្រចៀក​កាំ ត្រៀម​ដឹក​នាំ​ផលិត​ភាពយន្ត “ព្រះ​នាង​យេយេ” បែប​​គំនូរជីវចល

​តាម​ការ​ចុះផ្សាយ​របស់ china.org រឿង​ភាគ​បុរាណ​ចិន​ “My Fair Princess” ឬ “ព្រះនាង​ យេយេ​” ដែល​ទទួល​​ការ​គាំទ្រ​ខ្លាំង​កាល​ពី​ចុងទសវត្ស​រ៍​ឆ្នាំ១៩៩០ ​នឹង​ត្រៀម​កែសម្រួល​បង្កើត​ជាភាពយន្តបែប​តុក្កតា ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

ត្រចៀក​កាំ ត្រៀម​ដឹក​នាំ​ផលិត​ភាពយន្ត “ព្រះ​នាង​យេយេ” បែប​​គំនូរជីវចល

 

​​​តារា​សម្ដែង​ចិន​ Zhao Wei (ត្រចៀកកាំ) ដែល​​ជា​តួ​ឯក​នៅ​ក្នុង​រឿង​​និង​ទទួល​ភាព​ល្បីល្បាញ​កំឡុងពេល​សម្ដែង នឹង​ដឹកនាំ​ការ​ផលិត​ភាពយន្ត​គំនូរជីវចល​​មួយ​នេះ​។ រឿង​បែប​តុក្កតា​នឹង​ផលិត​ដោយ​​ផលិតកម្ម ​Alibaba Pictures ​ដែល Zhao Wei ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​មួយ​នៅ​ទី​នោះ។

 

​​និពន្ធ​ឡើង​ដោយ​អ្នក​ស្រី Chiung Yao រឿង​ភាគ​ “My Fair Princess” មាន​ពីរ​រដូវកាល​ ដោយ​ចាក់​បញ្ចាំង​លើ​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៨​និង​១៩៩៩។ បច្ចុប្បន្ន​រឿង​នេះ​​​នៅ​តែ​​កំពុង​​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ចិន​មួយ​ចំនួន​ ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ភាគ​ចិន​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន៕

 

ត្រចៀក​កាំ ត្រៀម​ដឹក​នាំ​ផលិត​ភាពយន្ត “ព្រះ​នាង​យេយេ” បែប​​គំនូរជីវចល

 “My Fair Princess” ថត​ឆ្នាំ១៩៩៨

ត្រចៀក​កាំ ត្រៀម​ដឹក​នាំ​ផលិត​ភាពយន្ត “ព្រះ​នាង​យេយេ” បែប​​គំនូរជីវចល

 “My Fair Princess” ថត​ថ្មី​ឆ្នាំ​២០១១

 

ចុចអាន៖ទិនហ្វី ប្រកាស​​ដក​ខ្លួន​ពី​ភាពយន្ត​បែប​កំប្លែង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  china