សម្តេចតេជោ៖ បើបាតុកម្មប្រឆាំងសម្តេច នៅអាមេរិក ក្នុងស្រុកវិញ ក៏មានបាតុកម្មប្រឆាំងមេបក្សប្រឆាំងដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងទៅតបទៅកាន់សកម្មជនបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសថា បើមានបាតុកម្មប្រឆាំងសម្តេច នៅអាមេរិក ចំណែកនៅក្នុងស្រុកវិញ ក៏អាចមានបាតុកម្មទប់ទល់មេបក្សប្រឆាំងផងដែរ។

សម្តេចបានឆ្លើយតបទៅ Comment ដែលមាន account facebook ឈ្មោះ Brady Young នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦ ថា “បើក្មួយយល់ ថាបាតុកម្មប្រឆាំងពូមានប្រយោជន៏ក៏សុំធ្វើតាម ចិត្តចុះព្រោះវាជាមុខជំនាញរបស់ពួកក្មួយទៅហើយ។ អ្វីដែលក្មួយត្រូវចាំហើយប្រាប់តគ្នាទៅមេក្មួយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសនោះ គឺត្រូវទទួលស្គាល់សិទ្ធិបាតុកម្មរបស់អ្នកគាំទ្រពូប្រឆាំងមេដឹកនាំក្មួយនៅក្នុងប្រទេសវិញដែរ”។

សម្តេចបន្តថា “ មេដឹកនាំបក្សប្រឆាំងបានបដិសេធន៍ថា មិនពាក់ពន្ធ័ជាមួយបាតុកម្មនៅញូវយ៉កទេ តែរបាយការណ៏ហិរញ្ញវត្ថុនៃបក្សប្រឆាំងនៅរដ្ឋមួយបានបញ្ជាក់ថា បានចំណាយធ្វើបាតុកម្ម ថ្ងៃ២៦ កញ្ញា ២០១៥ នៅញូវយ៉ក។លាក់ក្បាលតែចេញកន្ទុយ។ ដូចនេះបាតុកម្មនៅក្នុងស្រុកជាលទ្ថភាពអាចកើតមានដើម្បីប្រឆាំងមេដឹកនាំបក្សប្រឆាំង”។

ម្ចាស់អាខោនឈ្មោះ Young បានលើកឡើងថា “សួស្តីសម្តេច, ខ្ញុំចង់ជំរាបសម្តេចថា ពួកយើងជាខ្មែរអាមេរិកកាំង បានរៀបចំបាតុកម្មអហឹិង្សា សម្រាប់ទទួលស្វាគមន៍វត្តមានសម្តេច នៅ Palm Springer, Ca”។

គួរបញ្ជាក់ផងដែរថា សាខាគណបក្ស សង្រ្គោះជាតិ នៅអាមេរិក កាលពីចុងឆ្នាំ២០១៥ ក៏បានទម្លាយខ្ទង់ចំណាយ សម្រាប់ធ្វើបាតុកម្ម ប្រឆាំងគណបក្ស ប្រជាជនកម្ពុជា និងសម្តេចតេជោ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ផងដែរ។ ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ហេតុតែចង់ផ្តួលគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គណបក្សសង្រ្គោះជាតិ បានរៃអង្គាសប្រាក់គ្នា រាប់ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពធ្វើបាតុកម្មនានា ចាប់ពេលថ្ងៃក្រោយបោះឆ្នោត និងដំណើរទស្សនកិច្ចសម្តេចតេជោ ទៅកាន់បុរីញូវយ៉ក ។

ប្រភពដដែលឲ្យដឹងថា គ្រាន់តែសាខាគណបក្សសង្រ្គោះជាតិ (CNRP) ប្រចាំរដ្ឋHouston សហរដ្ឋអាមេរិក បានចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារ គិតចាប់ពីឆ្នាំ២០១៣ដល់២០១៥នេះ។ ថវិកាចុងក្រោយដែលសាខាចំណាយចុងក្រោយ គឺនៅថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ជាថ្ងៃដែលគេដឹងថា សមាជិកគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ និងខួបឆ្នាំទី៧០នៃការបង្កើតអង្គការសហប្រជាជាតិ។ ខ្ទង់ចំណាយសម្រាប់បាតុកម្មនោះ គឺអស់ទឹកប្រាក់ ១.២៨០ដុល្លារសហរដ្ឋអាមេរិក។

សាខាគណបក្ស សង្រ្គោះជាតិ នៅអាមេរិក ទម្លាយខ្ទង់ចំណាយ សម្រាប់ធ្វើបាតុកម្ម ប្រឆាំងគណបក្ស ប្រជាជនកម្ពុជា និងសម្តេចតេជោ

Friday, 25 December 2015 06:42 ដោយៈ សយ សុជាតា ID: 004
សម្តេចតេជោ៖ បើបាតុកម្មប្រឆាំងសម្តេច នៅអាមេរិក ក្នុងស្រុកវិញ ក៏មានបាតុកម្មប្រឆាំងមេបក្សប្រឆាំងដែរសម្តេចតេជោ៖ បើបាតុកម្មប្រឆាំងសម្តេច នៅអាមេរិក ក្នុងស្រុកវិញ ក៏មានបាតុកម្មប្រឆាំងមេបក្សប្រឆាំងដែរសម្តេចតេជោ៖ បើបាតុកម្មប្រឆាំងសម្តេច នៅអាមេរិក ក្នុងស្រុកវិញ ក៏មានបាតុកម្មប្រឆាំងមេបក្សប្រឆាំងដែរ

ភ្នំពេញ៖ ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ហេតុតែចង់ផ្តួលគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គណបក្សសង្រ្គោះជាតិ បានរៃអង្គាសប្រាក់គ្នា រាប់ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពធ្វើបាតុកម្មនានា ចាប់ពេលថ្ងៃក្រោយបោះឆ្នោត និងដំណើរទស្សនកិច្ចសម្តេចតេជោ ទៅកាន់បុរីញូវយ៉ក ។

ប្រភពដដែលឲ្យដឹងថា គ្រាន់តែសាខាគណបក្សសង្រ្គោះជាតិ (CNRP) ប្រចាំរដ្ឋHouston សហរដ្ឋអាមេរិក បានចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារ គិតចាប់ពីឆ្នាំ២០១៣ដល់២០១៥នេះ។

ថវិកាចុងក្រោយដែលសាខាចំណាយចុងក្រោយ គឺនៅថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ជាថ្ងៃដែលគេដឹងថា សមាជិកគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ និងខួបឆ្នាំទី៧០នៃការបង្កើតអង្គការសហប្រជាជាតិ។ ខ្ទង់ចំណាយសម្រាប់បាតុកម្មនោះ គឺអស់ទឹកប្រាក់ ១.២៨០ដុល្លារសហរដ្ឋអាមេរិក។