រថយន្ត TUNDRA បុកជាមួយម៉ូតូ បណ្ដាលឲ្យប្ដីស្លាប់ និងប្រពន្ធរបួសធ្ងន់

ស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ បានកើតឡើងនៅម៉ោង ២១និង៤៥នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ បង្កដោយរថយន្ត TUNDRA មួយគ្រឿង បុកជាមួយម៉ូតូហុងដា មួយគ្រឿងទៀត បណ្ដាលឲ្យបរុសជា ប្ដីស្លាប់នៅនឹងកន្លែង និងប្រពន្ធរងរបួសធ្ងន់ ស្ថិតនៅចំណុច ភូមិលើ ឃុំស្រះឬស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចម្ងាយពីមណ្ឌលកំសាន្ដ កាឡាក់ស៊ី ២០០ ម៉ែត្រ។

តាមប្រភពពត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តបង្កម៉ាក់ TUNDRA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6119 បុកជាមួយម៉ូតូ មួយគ្រឿងម៉ាក់ ហុងដា សេ១២៥ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-5577 បណ្ដាលឲ្យបុរសជាប្ដី ស្លាប់នៅនឹងកន្លែង និង ប្រពន្ធរបួសធ្ងន់ បានបញ្ជូនបន្តទៅព្យាបាល នៅមន្ទីពេទ្យរាជធានីភ្នំពេញ។

បើតាមប្រភពបានបន្តថា ជនរងគ្រោះជាប្ដីមានឈ្មោះ ព្រំ សារិទ្ធ អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ភុត គៃសន រស់នៅភូមិថ្មី សង្កាត់សាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹង ត្រែង។ ចំនែកឯជនបង្កឈ្មោះ ឡ លីថេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរជាថៅកែទឹកកក់។ រីឯរថយន្ដ និង ម៉ូតូត្រូវប៉ូលិសចរាចរណ៍ ជើងគោកយកទៅរក្សាទុក នៅស្នងការដ្ឋាននគបាល ខេត្តស្ទឹងត្រែង៕