មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បណ្តុះបណ្តាល​ជំនាញ​ប្រើប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook)

​ខេត្ត​ព្រះសីហនុ​៖ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម លើ​ផ្នែក​ព័ត៌មានវិទ្យា មន្ត្រី​កងរាជអាវុធហត្ថ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ទាំងមូល ទទួល​វគ្គ​បណ្តុះបណ្តាល ជំនាញ ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​។​

លោក​វរសេនីយ៍ឯក សេង ផុ​ក មេ​បញ្ញា​ការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា វគ្គ​បំប៉ន​ស្តីពី​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើឡើង​រយៈពេល​១​ថ្ងៃ មាន​ចំនួន​សិស្ស​ចូល​រៀល​១០០ % ព្រឹក​៥០% ថ្ងៃ​៥០% ក្នុង​គោលបំណង ដើម្បី​បង្កើន​សមត្ថភាព ធនធាន មនុស្ស​អោយមាន​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ ដើម្បី​អាចឆ្លើយតប ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅនឹង​តម្រូវ​រួមចំណែក ក្តាប់​ហេតុការណ៍​សង្គម​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ដើម្បី​អនុវត្ត​ភារកិច្ច ជា​នគរបាល​រដ្ឋបាល នគរបាល​យុត្តិធម៌ និង តម្រួតយោធា ជា​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ងាយស្រួល ។​

ទោះយ៉ាងណា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) បច្ចុប្បន្ន​បានក្លាយ​ទៅជា​បណ្តាញ​ចែករំលែក​ព័ត៌មាន​ចម្រុះ​យ៉ាងសកម្ម​ក្នុង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុងប្រទេស និង​ក្រៅប្រទេស មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ក៏ប៉ុន្តែ​វា​បាន​អភិវឌ្ឍន៍​សង្គមជាតិ​យ៉ាងខ្លាំង​ក្លា ៕ សមុទ្រ​ខៀវ​

KA-25-01-2016-19-15 KA-25-01-2016-19-16 KA-25-01-2016-19-17 KA-25-01-2016-19-18 KA-25-01-2016-19-19 KA-25-01-2016-19-20