ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ត្រូ​ពី​កា​ណា​ និង​​របស់​អង្គភាព​អធិការ​​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ចំនួន​២​​គ្រឿង​កំពុង​បាញ់​​ទឹក​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ ដែល​ឆេះ​រាលដាល​ជិត​ដល់​ផ្ទះ​អ្នកស្រុក​​បង្ក​ការ​ភ្ញាក់ផ្អើល​​​កាល​ពី​​វេលា​ម៉ោង​​ជិត​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​២៥ មករា ២០១៦ នេះ ស្ថិតនៅ​​ភូមិ​បា​លិ​លេ​យ្យ​២​ ​សង្កាត់​​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត ​​។

​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​រហូត​មក​ដល់​ម៉ោង​​​ជិត​១​រសៀល​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​​ពាក់ព័ន្ធ​​បាន​និង​កំពុង​ចុះ​អន្តរា​គម​ន៌​ជួយ​​​បាញ់​ទឹក​ពន្លត់​​អគ្គិភ័យ​នេះ​​​នៅ​ឡើយ ​ហើយ​​​គេ​​នៅ​មិន​ទាន់​ដឹងពី​​មូលហេតុ​​នៃ​ការ​ឆេះ​ព្រៃ​នេះ​នៅ​ឡើយ​ដែរ​​ ៕ 

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​