ឃោរឃៅណាស់! ក្មេងស្រីអាយុ ៣ឆ្នាំ ប្រេះស្រាំលលាដ៏ក្បាល ដោយសារឪពុកកំរោលចូល រឿងបន្ទោរបង់ដាក់ខោ

ចិន៖ រឿងដែលហួសចិត្ត និងគួរឲ្យអាណិតមួយ បានកើតឡើង បន្ទាប់ពីឪពុកចិត្តព្រៃផ្សៃម្នាក់ បានវាយកូនស្រីតូចរបស់ខ្លួន ដែលមានអាយុទើបតែ ៣ឆ្នាំយ៉ាងកំរោល រហូតបណ្តាលឲ្យនាង ប្រេះស្រាំលលាដ៏ក្បាល ដោយសារតែនាងបន្ទោរបង់ដាក់ខោ។

ហេតុការណ៍ដ៏អាក្រក់មួយនេះ បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២១ មករា ២០១៦ កន្លងទៅ​ នៅក្នុងទីក្រុង Cixi ខេត្ត Zhejiang ប្រទេសចិន។ បុរសជាឪពុក ដោយសារឃើញកូន បន្ទោរបង់ដាក់ខោ និងប្រឡាក់ពេញខ្លួនស្រាប់តែកើតមានកំហឹង ឆួលឡើងហើយប្រើអំពើហឹង្សាវៃធ្វើបាប ទៅលើកូនស្រីរបស់ខ្លួនយ៉ាងព្រៃផ្សៃបំផុត រហូតបណ្តាលឲ្យនាងប្រេះស្រាំលលាដ៍ក្បាល និងមានឈាមហូរ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលផងដែរ។ អ្វីដែលរឹតតែអាក្រក់ ជាងនេះទៅទៀតនោះគឺ គ្រូពេទ្យបានសង្ស័យថា ឪពុកចិត្តឬស្យា បានយកនាងទៅពន្លិចក្នុងទឹកត្រជាក់ថែមទៀតផង។ យ៉ាងណាមិញ ពេលនេះ ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីទទួលបានការសង្គ្រោះបន្ទាន់ហើយ។

ប្រភពមិនបានឲ្យដឹងថា បុរសជាឪពុកចិត្តឬស្យានោះ ត្រូវបានចាប់ខ្លួនហើយឬនៅទេ ក្នុងអំពើឃោរឃៅនេះ។ តែបើតាមសេចក្តីរាយការណ៍ចុងក្រោយ របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅប្រទេសចិន បានអះអាងថា អំពើសាហាវយង់ឃ្នងនេះ ប្រព្រឹត្តដោយស្នាដៃរបស់ម្តាយចុងក្មេងស្រីរងគ្រោះ មិនមែនជាឪពុករបស់នាងនោះទេ៕

ឃោរឃៅណាស់! ក្មេងស្រីអាយុ ៣ឆ្នាំ ប្រេះស្រាំលលាដ៏ក្បាល ដោយសារឪពុកកំរោលចូល រឿងបន្ទោរបង់ដាក់ខោ
ឃោរឃៅណាស់! ក្មេងស្រីអាយុ ៣ឆ្នាំ ប្រេះស្រាំលលាដ៏ក្បាល ដោយសារឪពុកកំរោលចូល រឿងបន្ទោរបង់ដាក់ខោ
រូបភាពក្មេងស្រីរងគ្រោះ នៅក្នុងមន្ទីរពេទ្យ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត