មាន​ផ្ទៃពោះ​លើក​ទី​២​ក្រោយពេល​ដែល​កូន​ស្លាប់ក្នុង​ពោះ គួរតែ​ប្រយ័ត្ន​ពីអ្វី​?

មាន​ផ្ទៃពោះ​លើក​ទី​២​ក្រោយពេល​ដែល​កូន​ស្លាប់ក្នុង​ពោះ គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​នៅ​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អាច​ប្រាប់​អ្នក​បាន​ថា​កូន​អ្នក​បាន​ឈប់​ដំណើរការ​ក្នុង​ផ្ទៃ​ហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នៅពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ​ម្តងទៀត​។ តើ​មាន​ចំនុច​ណា​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ខាងក្រៅ​ឡើយ ដោយ​អ្នក​គួរតែ​ពិសារ​អាហារ​ដែល​អ្នក​ចម្អិន​ដោយផ្ទាល់​វិញ​ទើប​ល្អ ហើយ​មាន​អនាម័យ ថែមទាំង​មិន​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ​។​
  2. ​ចំណែកឯ​ភេសជ្ជៈ អ្នក​គួរតែ​ផឹកទឹក​ឱ្យបាន​ច្រើន ដោយ​មិន​ត្រូវ​ផឹក​ភេសជ្ជៈ​ដែល​ផ្អែម និង​ត្រជាក់​ឡើយ ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​។​
  3. ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ម្តងទៀត អ្នក​គួរតែ​ទៅ​ពិនិត្យ​ឲ្យបាន​ទៀងទាត់ ទើប​អាច​ចៀសវាង​កូន​មាន​គ្រោះថ្នាក់​នៅក្នុង​ពោះ​ដោយ​មិន​ដឹង​ខ្លួន​។​
  4. ​នៅពេល​ដែល​កូន​ស្លាប់​ក្នុង​ពោះ នោះ​អ្នកនឹង​ចាប់ផ្តើម​ក​រដូវ​ម្តងទៀត ដូចនេះ​បើ​អ្នក​ចង់​មាន​ផ្ទៃពោះ​ទៀត អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ក្រោយពេល​ដែល​មក​រដូវ​បាន​ចំនួន​មួយខែ មានន័យថា​ក្រោយ​អ្នក​មក​រដូវ​ម្តង​។​
  5. ​អ្នក​មិន​ត្រូវ​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ក្រោយពេល​ដែល​កូន​ស្លាប់​ក្នុង​ផ្ទៃ​បាន​រយៈពេល​៣​ខែ​ឡើយ ព្រោះ​អត្រា​នៃ​ការបរាជ័យ​គឺ​ខ្ពស់​ណាស់ ដូចនេះ​អ្នក​អាច​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ម្តងទៀត​ក្រោយ​៦​ទៅ​១២​ខែ​។​
  6. ​ប្រសិន​ជា​អ្នក​ចង់​ទទួល​បាន​កូន​មួយ​ទៀត អ្នក​គួរតែរៀបចំ​អារម្មណ៍​របស់​ខ្លួន​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​ពិបាកចិត្ត​ទៀត​ទេ ត្រូវតែ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ ហើយ​មិន​គិត​ច្រើន ដោយ​អ្នក​អាច​ស្តាប់​ចម្រៀង ហាត់ប្រាណ​ឲ្យបាន​ច្រើន ទើប​អ្នក​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តងទៀត​បាន​។​
  7. ​មនុស្ស​ដែល​មាន​ក្រលៀន​ខ្សោយ ងាយ​មាន​អា​ការៈកូន​ស្លាប់​ក្នុង​ផ្ទៃ​ខ្លាំងណាស់ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​ប៉ូវ​ក្រលៀន​ដូចជា ៖ មាន់​ខ្មៅ អាហារ​ដែល​ធ្វើ​ពី​សណ្តែក និង​បន្លែ​ដែល​មាន​ស្លឹពណ៌​បៃតង​ជាដើម ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​ជួយ​អ្នក​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។