១ក្បាច់នេះរបស់ Costa ធ្វើឲ្យ Wenger ក្ដៅក្រហាយយ៉ាងខ្លាំង

Arsene Wenger អ្នកចាត់ការក្រុម Arsenal បានមួម៉ៅយ៉ាងខ្លាំង ចំពោះខ្សែប្រយុទ្ធ Diego Costa របស់ក្រុម Chelsea ដែលបានធ្វើឲ្យ ខ្សែការពារ Per Mertesacker ទទួលពិន័យកាតក្រហម និងធ្វើឲ្យកាំភ្លើងធំ ចាញ់តោខៀវ ១-០ យប់មិញ។

១ក្បាច់នេះរបស់ Costa ធ្វើឲ្យ Wenger ក្ដៅក្រហាយយ៉ាងខ្លាំង

Mertesacker ត្រូវបានអាជ្ញាកណ្ដាល ពិន័យកាតក្រហមនាទី១៧ បន្ទាប់ពីប៉ះទង្គិចជាមួយ Costa ខណៈដែល៥នាទីបន្ទាប់ ខ្សែប្រយុទ្ធជម្រើសជាតិ អេស្ប៉ាញរូបនេះ បានស៊ុតកាំភ្លើងធំ នាំជ័យជម្នះឲ្យ Chelsea តែម្ដង។

Wenger យល់ថា Costa បានបន្លំធ្វើដួល ខណៈដែលកូនក្រុម លោកពុំបានប៉ះផង។ អ្នកចាត់ការ សញ្ជាតិបារាំងរូបនេះ បាននិយាយថា៖ “Mertesacker ឈូសយកបាល់មែន ប៉ុន្តែខ្ញុំហ៊ាននិយាយថា Costa ជាអ្នកធ្វើឲ្យគាត់ ទទួលកាតក្រហម។ អ្នកមិនអាចបដិសេធថា វាមិនមែនជាការពិតបានទេ។ កាលប្រកួតជើងទី១ គាត់ (Costa) ធ្វើឲ្យ Gabriel កាតក្រហម ហើយថ្ងៃនេះគាត់ធ្វើឲ្យ Mertesacker កាតក្រហមទៀត”។

Arsenal ទទួលបានកាតក្រហម៤ ក្នុងការប្រកួត Premier League ៥ដងចុងក្រោយទល់នឹង Chelsea ខណៈដែលកាលខែកញ្ញានៅ Stamford Bridge កាំភ្លើងធំទទួលកាតក្រហម២នាក់គឺ Santi Cazorla និង Gabriel Paulista ដែលប៉ះទង្គិចគ្នាជាមួយ Costa នេះផងដែរ៕

១ក្បាច់នេះរបស់ Costa ធ្វើឲ្យ Wenger ក្ដៅក្រហាយយ៉ាងខ្លាំង

១ក្បាច់នេះរបស់ Costa ធ្វើឲ្យ Wenger ក្ដៅក្រហាយយ៉ាងខ្លាំង

តោះ! ចង់ដឹង Costa បន្លំធ្វើដួលមែន ឬអត់ សូមទស្សនាវីដេអូ ខាងក្រោម៖

ប្រភព៖ សប្បាយ