វ៉ាន់ នី​ឡា ត្រៀម​ចេញ​បទ​ញាក់​ឲ្យ​ប្លែក​ម្តង​

Doliprane TVC

​ស្របពេល​ដែលមាន​ពត៌មាន​ជាច្រើន​ថា វ៉ាន់ នី​ឡា មិនអាច​រក្សា​តំណែង​នៅក្នុង​ផលិតកម្ម ភ្លេង​រីខ​ត បាន​តទៅទៀត នៅក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​នៅពេលដែល​ជួប​ជាមួយ វ៉ាន់ នី​ឡា កាលពីពេល​ថ្មីៗ​នេះ​នាង​បាន បញ្ជាក់​យ៉ាងច្បាស់​ថា នាង​នៅតែ​បន្តធ្វើ​ការងារ​នៅក្នុង​ផលិតកម្ម​នេះ​ដដែល ជាពិសេស​នាង​ទើបតែ​ថត​បទ​ចម្រៀង​ថ្មីៗ​ដែល​សុទ្ធសឹងតែ​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ ។ មិនដឹងថា តាមរយៈ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​របស់ វ៉ាន់ នី​ឡា អាច​ប្រ​កូត​ប្រជែង​ជាមួយ មិត្តភក្តិ​រួម​ក្រុម​បាន​ឬ​យ៉ាងណា​នោះទេ ។​

វ៉ាន់ នី​ឡា ត្រៀម​ចេញ​បទ​ញាក់​ឲ្យ​ប្លែក​ម្តង​

​វ៉ាន់ នី​ឡា មានការ​ជឿជាក់​យ៉ាងខ្លាំង​ថា បទ​ចម្រៀង​ថ្មីៗ​របស់​នាង អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មិត្តៗ​យុវវ័យ ពីព្រោះ​បទ​ចម្រៀង​ទាំងនោះ​គឺ​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ កាលពី​ឆ្នាំ​កន្លងទៅ​បទ​ចម្រៀង​របស់ វ៉ាន់ នី​ឡា ភាគច្រើន​ចេញ​សុទ្ធតែជា​បទ​ចម្រៀង​មនោ​រស​ញ្ចេ​ត​នា ​ស្នេហា​បែកបាក់ ។​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦ ​នេះ ខាង​ផលិត​កម្មបាន​ផលិត​បទ​ចម្រៀង​ថ្មី ជាពិសេស​សម្រាប់​នាង គឺ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ជាច្រើន​បទ ។ វ៉ាន់ នី​ឡា បាន​ឲ្យ​ដឹងថា ដើមឆ្នាំ​នេះ​នាង ចេញ​សុទ្ធតែ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ក្នុងនោះ​នាង​ត្រូវ​ហាត់​រាំ​ជាមួយ​ក្រុម​រាំ​ផ្ទាល់ខ្លួន​ទៀតផង​។ ថ្មីៗ​នេះ​នាង​បានបង្ហាញ​ក្បាច់​រាំ​ជាមួយនិង​បទ​ចម្រៀង​ញាក់​ទាំងនោះ​នៅតាម​ឆាក​ប្រគុំ​តន្ត្រី​តាម​បណ្តា ខេត្ត​ក្រុង​និង​តាម​កញ្ចក់​ទូរទស្សន៍​នានា ដើម្បី​ផ្សព្វផ្សាយ​ពីបទ​ចម្រៀង​ថ្មី​របស់ខ្លួន ។

វ៉ាន់ នី​ឡា ត្រៀម​ចេញ​បទ​ញាក់​ឲ្យ​ប្លែក​ម្តង​

សម្រាប់​អ្នកគាំទ្រ វ៉ាន់ នី​ឡា សុទ្ធតែ​បង្ហាញ​នូវ​ការពេញចិត្ត នៅពេលដែល​ឃើញ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​នាង​ត្រូវបាន​ផ្សព្វផ្សាយ ។ ក្រៅពី​ចេញ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ជាច្រើន​បទ​ហើយ​នោះ វ៉ាន់ នី​ឡា ក៏បាន​ថត​បទ​ចម្រៀង​ជាច្រើន​បទ ទៀត ដែល​សុទ្ធសឹងតែ​ជា​បទ​ប្រពៃណី ទុក​សម្រាប់​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ ។

វ៉ាន់ នី​ឡា ត្រៀម​ចេញ​បទ​ញាក់​ឲ្យ​ប្លែក​ម្តង​

គ្រាន់តែ​ចូលឆ្នាំ​២០១៦​ភ្លាម វ៉ាន់ នី​ឡា កាន់តែ​ស្រស់ស្អាត​ប្លែក ពីព្រោះ​នាង​បានជ្រើសរើស​ការ​ស្លៀកពាក់​និង​ការតុបតែង​ខ្លួន​បែប​ថ្មី ដើម្បី​ឲ្យ​សម​ទៅតាម​វ័យ និង​ចូល​ចំណោម​គេ​ចុះ នាង​ថែមទាំង​បាន លាន់មាត់​ថា សម័យនេះ បើ​មិន​ខំប្រឹង​តែងខ្លួន​ទេ ច្បាស់​ជា​ចូល​គេ​មិន​ចុះ​ទេ ។ ចំណែក​រឿង​ស្នេហា​វិញ វ៉ាន់ នី​ឡា នៅតែ​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​នាង​នៅតែ​រឹងមាំ នៅ​ប្រមាណ​ជា​បួន​ខែ​ទៀត​ប៉ុណ្ណោះ គូស្នេហ៍​របស់​នាង បញ្ចប់​ការសិក្សា ហើយ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ពេលនោះ​នឹងមាន​ដំណឹង​ល្អ​មួយ សម្រាប់​នាង​ជាក់​ជាមិនខាន ៕ អា​លី​ណា​