ពលរដ្ឋ រិះគន់ក្រុមហ៊ុន ម៉ៅការ ចំណតរថយន្តមួយ នៅខេត្តពោធិសាត់

ពោធិសាត់៖ ក្រុមហ៊ុនម៉ៅការ ចំណតរថយន្តមួយ នៅខេត្តពោធិសាត់ ដែលទទួលបានអាជ្ញាប័ណ្ណពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយះពេលជិត៣០ឆ្នាំ នោះថាក្រុមហ៊ុនមួយនេះ ដាក់បុគ្គលិករបស់ខ្លួន ដែលមានឯកសណ្ឋាន ពណ៏ខៀវដាក់ នៅម្តំចំណុចផ្លូវបត់ជាបួន ចំណុចម្តុំបំបែកលាច ក្នុងទឹកដីសង្កាត់រលាប និងម្ខាងទៀតក្នុងទឹកដី សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិសាត់។

ប្រជាពលរដ្ឋបានលើកឡើងថា បុគ្គលិករបស់ក្រុមហ៊ុន ម៉ៅការចំណតរថយន្តមួយនេះ មិនចេះពីច្បាប់ចរាចរណ៍សោះឡើយ ពីព្រោះបុគ្គលិករបស់ក្រុមហ៊ុនដែលមានឯកសណ្ឋាន ពណ៏ខៀវ នៅពេលដែលគេចេញស្ទាក់ រថយន្តតូចធំគ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តលើកំណាត់ ផ្លូវជាតិលេខ៥ម្តងៗ ធ្វើឱ្យរថយន្តតូចធំ ឈប់ច្រង៉េងច្រង៉ាងតម្រៀបជួរស្ទើរតែពេញផ្លូវ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៦នេះ មានបុគ្គលិកម្នាក់ ដែលគេស្គាល់ថាជា មន្ត្រីមកពីមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ខេត្តពោធិសាត់ ហើយមកបំរើការងារ អោយក្រុមហ៊ុនមួយនោះ ក្នុងការចាំស្ទាក់យកលុយពី រថយន្តតូចធំនៅម្តុំបំបែកលាចដែរ។

ការចេញស្ទាក់កាក់ រថយន្តតូចធំនៅលើផ្លូវជាតិលេខ៥ រូបគេហាក់ដូចជាមិនចេះ ច្បាប់ចរាចរណ៍សោះ នៅពេលខ្លះគេកាក់ រថយន្តយកលុយថ្លៃ ចំណតច្រង៉េងច្រង៉ាង រថយន្តឈប់ពេញផ្លូវតែម្តង។

ពាក់ព័ន្ធ និង បុគ្គលិករបស់ក្រុមហ៊ុនម៉ៅការ ចំណតរថយន្តមួយនេះ ដែលទទួលបានអាជ្ញាប័ណ្ណពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រយៈពេលជិត៣០ឆ្នាំ ហើយរងការរិះគន់ពី ពលរដ្ឋអ្នកធ្វើដំណើរ នៅម្តុំបំបែកលាច នោះ មជ្ឈមណ្ឌលពត័មាន ដើមអម្ពិល បានទំនាក់ទំនងទៅ អ្នកទទួលខុសត្រូវរបស់ ក្រុមហ៊ុនមួយនេះ ដើម្បីសុំការបកស្រាយបំភ្លឺ ជុំវិញការរិះគន់របស់ពលរដ្ឋ ប៉ុន្តែការទំនាក់ទំនង មិនបានសម្រេចឡើយ ដោយសារទូរស័ព្ទ មិនមានអ្នកទទួល៕

ពលរដ្ឋ រិះគន់ក្រុមហ៊ុន ម៉ៅការ ចំណតរថយន្តមួយ នៅខេត្តពោធិសាត់

ពលរដ្ឋ រិះគន់ក្រុមហ៊ុន ម៉ៅការ ចំណតរថយន្តមួយ នៅខេត្តពោធិសាត់

ពលរដ្ឋ រិះគន់ក្រុមហ៊ុន ម៉ៅការ ចំណតរថយន្តមួយ នៅខេត្តពោធិសាត់