ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ៖ នារី​វ័យក្មេង​អាយុ​១៧​ឆ្នាំ​ម្នាក់ បាន​គិត​ខ្លី​ចង​.​ក​សម្លាប់​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មក​រា ២០១៦ ស្ថិត​ក្នុងភូមិ​ពោធិ៍​រលំ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ដោយសារ​តែ​តូចចិត្ត​ជាមួយ​ឪពុក​បាន​ស្ដីបន្ទោស​ឱ្យ​រឿង​យក​កងដៃ​ប្លា​ទី​ន​ទៅ​លក់ យក​ប្រាក់​សង​គេ​មិន​ប្រាប់ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ស៊ូ វ​ឌ្ឍ​នា អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មក​រា ឪពុក​នារី​រង​គ្រោះ​បាន​ស្ដីបន្ទោស​ឱ្យ​នាង​រឿង​នាង​លក់​កងដៃ​ប្លា​ទី​ន​យក​លុយ​សង​គេ ដោយ​មិន​បាន​ប្រាប់​បួ​ក​គាត់ ។ ហើយ​ពេល​នោះ នាង​មិន​បាន​តបត​ជាមួយ​ឪពុក​ទេ ប៉ុន្តែ​មាន​ទឹកមុខ​ស្រងូតស្រងាត់ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ឪពុក​ម្ដាយ​មិន​នៅផ្ទះ ដោយ​នាង​នៅ​តែ​ម្នាក់ឯង លុះដល់​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ប្អូនស្រី​នាង​មក​ដល់​ផ្ទះ​បាន​ស្រែកហៅ​មិន​ឮ ឆ្លើយ ក៏​ឡើង​ទៅ​មើល​លើ​ផ្ទះ ឃើញ​ចង​.​កដោយ​ក្រមា​ជាប់​និង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​ស្រែក​ឆោឡោ​ឡើង ហៅ​អ្នក​ជិតខាង​និង​រាយការណ៍​ប្រាប់​ទៅ​នគរបាល​មូលដ្ឋាន​តែ​ម្តង ។