រាជវង្សានុវង្ស​មួយចំនួន និង​អ្នកនយោបាយ បង្កើត​គណបក្ស “​មហា​សាមគ្គី​ជាតិខ្មែរ​”

ភ្នំពេញ: សែ​រាជវង្សានុវង្ស​មួយចំនួន និង​អ្នកនយោបាយ រួមទាំង​អតីត​អ្នកតស៊ូ បានសម្រេច​បង្កើត​គណ​បក្សនយោបាយ​ថ្មី​មួយ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅក្នុង​ឆ្នាំ​២០១៧ និង​កា​រប​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​    ​
​គណបក្ស​ដែល​សែ​រាជវង្សានុវង្ស និង​អ្នកនយោបាយ​បា​នប​បង្កើត គឺមាន​ឈ្មោះថា “​មហា​សាមគ្គី​ជាតិខ្មែរ​” ហើយ​ពាក្យស្នើសុំ​បង្កើត​គណបក្ស​គ្រោង​នឹង​យកទៅ​ដាក់ជូន​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៥ ឬ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​។​
​    ​
​សែ​រាជវង្សានុវង្ស​មួយចំនួន​ដែល​នឹង​មក​ចូលរួម​ជាមួយ​គណបក្ស មហា​សាមគ្គី​ជាតិខ្មែរ គឺមាន​មួយចំនួន កំពុងតែ​ស្ថិតនៅក្នុង​គណបក្សនយោបាយ និង​ខ្លះ​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​៕​