របាយ​សម្ងាត់​បង្ហាញ​ទីតាំង ៧ កន្លែង​សំខាន់ៗ​ក្នុងប្រទេស​បារាំង ជា​គោលដៅ​របស់ ISIS

Doliprane TVC

​ពី​របាយការណ៍​សម្ងាត់​របស់​ក្រសួងការពារជាតិ​បារាំង បានបង្ហាញ​ទីតាំង​សំខាន់ ៧ កន្លែង​ក្នុង​ទីក្រុង​ប៉ារីស ដែលជា​គោលដៅ​របស់​ពួក​ភេ​រកម្ម ។​

១- តំបន់​ឡា​ដេ​ហ្វង់ ទីក្រុង​ប៉ារីស (​ហានិភ័យ​នៃ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ គ្រាប់បែក​យន្តហោះ​) Zone de La Défense à Paris (risque d’attaque par un drone ou avion piégé) ។​
២- ស្ពាន សែន​ណា​ហ្សែ​រ (Le Pont de Saint-Nazaire)
៣- ព្រលានយន្តហោះ​ទីក្រុង​ទូ​លូ​ស (​បំផ្ទុះ​គ្រាប់​) La zone aéroportuaire de Toulouse (attentat suicide et fusillade)
៤- តំបន់​កំពង់ផែ​ទីក្រុង ម៉ា​កសី (​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ គ្រាប់បែក​យន្តហោះ​) La zone portuaire de Marseille-Fos (drone ou avion piégé)
៥- តំបន់​ដែល​រោងចក្រ​អ៊ី​ដ្រូ​កាបូន ភាគខាងត្បូង ទីក្រុង​លី​យ៉ុង (​រថយន្ត​បំផ្ទុះ​គ្រាប់បែក​)| La zone hydrocarbures de Lyon-Sud (voiture piégée)
៦- ការិយាល័យ​សភា​អឺរ៉ុប ទីក្រុង ស្ត្រា​ប៊ឺ​ក (​ការបាញ់ប្រហារ​) Le Parlement européen de Strasbourg (fusillade)
៧- សារមន្ទីរ​អឺរ៉ុប ទីក្រុង​លី​ល (​បំផ្ទុះ​គ្រាប់​) Le Musée Européen de Lille (attentat suicide)
​ទាំងនេះ​ជាការ​វិភាគ​របស់​ក្រុម​ជំនាញការ​ខាង​យោធា ដើម្បី​ប្រុង​ជើងការ និង តាមដាន «​ការភ្ជាប់​ទំនាក់ទំនង​របស់​ក្រុម​មុ​ស្លី​ម​នៅលើ​បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត​» ៕
​សូរ្យកាន្ត​