យុគ ចិន្តា ជួបទុក្ខធំសម្រក់ ទឹកភ្នែកមិនឈប់ ព្រោះយាយជា ទីស្រលាញ់ ទទួលមរណៈភាព

ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញស្នាមញញឹម ភាពសប្បាយរីករាយ របស់ពិធីការិនីខ្លាញី ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន អ្នកនាង យុគ ចិន្តា មិនដែលដាច់ទេ តែថ្ងៃនេះខុសប្លែក ពីមុនដោយនៅលើ Facebook របស់នាង បានបង្ហាញរូបថតជាច្រើនសន្លឹក បង្ហាញពីអារម្មណ៍ ខូចចិត្ត ទុក្ខសោកសម្រក់ទឹកភ្នែក ដោយសារតែលោកយាយ ជាទីស្រលាញ់របស់អ្នកនាង បានទទួលមរណៈភាព ដោយសារតែ ដួលបោកក្បាល ស្លាប់នៅវេលាម៉ោង ជាង២យប់ ឈានចូលថ្ងៃទី២៤ ខែមករា ម្សិលមិញនេះ ។

ជាការពិត សម្រាប់សង្គមគ្រួសារ នីមួយៗនៅពេលដែល សមាជិកគ្រួសារណាមួយ ត្រូវស្លាប់បាត់បង់ជីវិត គឺតែងតែបង្ហាញពីអារម្មណ៍ សោកសៅទុក្ខសោក អាឡោះអាល័យ និងរំឭកពីអតីតកាល ដែលមានជាមួយគ្នា។ តួយ៉ាងដូចជា ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បានសរសេរបង្ហោះ នៅលើ Facebook ដែលស្តែងឲ្យឃើញ ពីអារម្មណ៍ឈឺចាប់ និងមានការសម្រក់ទឹកភ្នែក ព្រោះតែសោកស្តាយថា «ក្ដីស្រលាញ់ ក្ដីមេតា្ត ភាពកក់ក្ដៅ ខ្ញុំលែងបានឃើញហើយ) លោកយាយទីពីររបស់ខ្ញុំ បានទទួលមរណៈភាព កាលពីយប់មិញ វេលាម៉ោង ២៖១៥នាទីទាបភ្លឺ ដោយគ្រោះថ្នាក់ ដួលបោកក្បាល ពេលក្រោកចូលបន្ទប់ទឹក ពេលបញ្ជូនដល់ មន្ទីរពេទ្យ គ្រូពេទ្យជំនាញបានប្រាប់ថា មិនអាចជួយសង្រ្គោះបានឡើយ ពីព្រោះលោកយាយព្រះជន្ម ៨២ឆ្នាំ មិនអាចធ្វើការវាស់កាត់បាន» ។

ជាមួយគ្នានោះ តារាស្រីរូបនេះបានសរសេររៀបរាប់ រំលឹកពីអតីតកាល ដែលនាំឲ្យនាងមាន អារម្មណ៍សោកសង្រេង លោកយាយជាពន់ពេកថា «អស់រយៈកាលជាច្រើនឆ្នាំ ដែលខ្ញុំរស់នៅជាមួយគាត់ លោកបានបង្រៀនខ្ញុំ ឲ្យចេះការងារគ្រប់បែបយ៉ាងទាំងអស់ ជាពិសេស ការដាំស្ល ជាស្រី្តមេផ្ទះ។ ទោះបីខ្ញុំមិនបានរស់នៅ ជាមួយលោកយាយរហូតមែន តែខ្ញុំនៅតែចង់ចាំមិនអាចបំភ្លេចបាន ពេលដែលខ្ញុំរស់នៅជាមួយគាត់ ខណៈពេលដែលខ្ញុំ គ្មានម្ដាយនៅជាមួយ ។ នៅមានពាក្យសម្តី ជាច្រើនដែលខ្ញុំចង់និយាយ...... តែខ្ញុំមិនអាចទប់ទឹកភ្នែក របស់ខ្ញុំឲ្យឈប់ហូរមិនបាន.......»៕