ត្រចៀកកាំ ត្រៀមដឹកនាំ ផលិតភាពយន្ត “ព្រះនាងយេយេ” បែបគំនូរជីវចល

តាមការចុះផ្សាយរបស់ china.org រឿងភាគបុរាណចិន “My Fair Princess” ឬ “ព្រះនាង យេយេ” ដែលទទួលការគាំទ្រខ្លាំង កាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ នឹងត្រៀមកែសម្រួលបង្កើត ជាភាពយន្តបែបតុក្កតា ក្នុងពេលឆាប់ៗនេះ។

ត្រចៀកកាំ ត្រៀមដឹកនាំ ផលិតភាពយន្ត “ព្រះនាងយេយេ” បែបគំនូរជីវចល

តារាសម្ដែងចិន Zhao Wei (ត្រចៀកកាំ) ដែលជាតួឯក នៅក្នុងរឿង និងទទួលភាពល្បីល្បាញ កំឡុងពេលសម្ដែង នឹងដឹកនាំការផលិត ភាពយន្តគំនូរជីវចលមួយនេះ។ រឿងបែបតុក្កតានឹង ផលិតដោយផលិតកម្ម Alibaba Pictures ដែល Zhao Wei ជាម្ចាស់ភាគហ៊ុន ធំមួយនៅទីនោះ។

និពន្ធឡើងដោយអ្នកស្រី Chiung Yao រឿងភាគ “My Fair Princess” មានពីររដូវកាល ដោយចាក់បញ្ចាំង លើដំបូងកាលពីឆ្នាំ១៩៩៨ និង១៩៩៩។ បច្ចុប្បន្នរឿងនេះនៅតែកំពុង បញ្ចាំងលើកញ្ចក់ ទូរទស្សន៍ចិនមួយចំនួន ហើយវាត្រូវបានគេចាត់ ទុកជារឿងភាគចិន ដែលរកចំណូលបាន ច្រើនបំផុតក្នុង ប្រវត្តិសាស្ត្រចិន៕

ត្រចៀកកាំ ត្រៀមដឹកនាំ ផលិតភាពយន្ត “ព្រះនាងយេយេ” បែបគំនូរជីវចល

“My Fair Princess” ថតឆ្នាំ ១៩៩៨

ត្រចៀកកាំ ត្រៀមដឹកនាំ ផលិតភាពយន្ត “ព្រះនាងយេយេ” បែបគំនូរជីវចល

“My Fair Princess” ថតថ្មីឆ្នាំ២០១១

ប្រភព៖ សប្បាយ

  • ត្រចៀកកាំ ត្រៀមដឹកនាំ ផលិតភាពយន្ត “ព្រះនាងយេយេ” បែបគំនូរជីវចល已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/01/25  Category:កំសាន្ត