គ្រាន់តែដើរ មានប្រយោជន៍ អ្វីខ្លះ?

ការដើរគឺជាវិធីធម្មជាតិ ដ៏ល្អបំផុតមួយ ក្នុងការរក្សាអ្នកឲ្យ មានសុខភាពល្អ ។ សកម្មភាពនេះ ដែលជាផ្នែក មួយនៃជីវិតប្រចាំថ្ងៃ គឺត្រូវបានគេអះអាងថា វាពិតជាផ្តល់អត្ថ ប្រយោជន៍យ៉ាងខ្លាំង សំរាប់ការសម្រកទំងន់បន្ថែម ដែលលើស និង ដាស់តឿននូវទំលាប់មិនល្អ រួចផ្តល់អោយអ្នកនូវ ភាពជឿជាក់គ្រប់គ្រាន់ ក្នុងការប្រឈមមុខទៅ នឹងឧបសគ្គនៅក្នុងជីវិត ។

ការដើរលឿន និង ក្នុងរយៈពេលយូរ ត្រូវបានគេស្គាល់ថា ជារបៀបនៃការដើរ ហាត់ប្រាណញាប់ៗ ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ដែលអ្នកនឹងទទួលបានពី ការដើរញាប់ៗ៖

កាត់បន្ថយទំងន់ ដែលអ្នកមិនចង់បាន
ភាពធាត់ជ្រុល គឺជាមូលហេតុដ៏ចំបងមួយនៃ ជំងឺគ្រោះថ្នាក់ជាច្រើន។ ការដើរញាប់ៗ គួបផ្សំជាមួយនឹង អាហារដែលផ្តល់ សារជាតិចិញ្ចឹមបន្ថែម អាចជួយដុតបំផ្លាញនូវ កាឡូរីដែលលើស ដូច្នេះវាអាចនឹងកាត់បន្ថយនូវ ទំងន់ ខ្លួនប្រាណដែលអ្នកមិនចង់បាន ។

ធ្វើអោយសម្ពាធ ឈាមចុះទាប
បច្ចុប្បន្ននេះ ជំងឺគាំងបេះដូង និង ជំងឺដាច់សសៃឈាមខួរក្បាល គឺកាន់តែកើតមាន ក្នុងចំណោមក្រុម មនុស្សគ្រប់ វ័យ។ ដើម្បីរស់នៅប្រកប ដោយសុខភាពមាំមួន អ្នកត្រូវធ្វើការគ្រប់គ្រង កម្រិតសម្ពាធឈាមរបស់អ្នក អោយបានត្រឹមត្រូវ ។ ការដើរញាប់ៗ អាចជួយកាត់បន្ថយ នូវកូឡេស្តេរ៉ូលអាក្រក់ ដូច្នេះវាអាចកាត់បន្ថយនូវការ ប្រឈមនឹងគ្រោះថ្នាក់ នៃជំងឺគាំងបេះដូង និង ជំងឺដាច់សសៃឈាមខួរក្បាល ចំពោះបុគ្គលម្នាក់ៗ ។

កាត់បន្ថយស្រេ្តស
នៅក្នុងពិភពលោក នាពេលឥលូវនេះ ដែលជាទីកន្លែង ដែលអ្នករាល់គ្នា កំពុងព្យាយាម ប្រឈមមុខនឹងការ ក្រកួតប្រជែង បានអោយតម្លៃតិចបំផុតចំពោះសុខភាព។ ដូច្នេះស្ត្រេស ក្លាយជាផ្នែក និង ចំណែកមួយនៃជីវិតរបស់ អ្នករាល់គ្នា។ តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាបង្ហាញថា ការដើរញាប់ៗនៅក្នុងមជ្ឈដ្ឋានស្រស់ស្រាយ អាចធ្វើអោយចិត្ត របស់មនុស្សម្នាក់សម្រាក និងដូចនេះវាអាច កាត់បន្ថយនូវកម្រិត របស់ស្ត្រេសបាន ។

ជំរុញអោយខួរក្បាល មានសុខភាពមាំមួន
ការដើរបានលើកស្ទួយ ដល់លំហូររបស់ឈាម និង អុកស៊ីសែនដើរ បានត្រឹមត្រូវពីបេះដូង ទៅកាន់ខួរក្បាល ដូចនេះ គឺអាចធ្វើឲ្យវាកាន់ តែមានភាពភ្លឺស្វាង និង មាំទាំក្នុងការចាប់ យកនូវរឿងថ្មីៗបាន ដោយងាយស្រួល ។

បង្កើនអាយុរបស់អ្នក
ការរស់នៅ អាចកា្លយជាវត្ថុមានតម្លៃ ប្រសិនបើមនុស្សម្នាក់ មានសុខភាពមាំមួន និង អាចរីករាយជាមួយនឹង រាល់ការកំសាន្តនៅក្នុងជីវិត ។ ដើម្បីរស់នៅបានប្រកបដោយសុខភាពល្អ អ្នកត្រូវតែធ្វើការហាត់ប្រាណ ។ រួចតើអ្វីដែលអាចល្អ ប្រសើរជាងការចេញ ដើរកំសាន្តខាងក្រៅនោះ ? ការដើរញាប់ៗឲ្យ បានទៀងទាត់ ជួយកាត់ បង្កើនអាយុកាលរបស់អ្នក ដោយការពន្យា ឬ ការពារអាយុរបស់អ្នកពី ទំនាក់ទំនងនៃភាពមិនប្រក្រតី និង ជំងឺបេះដូងដទៃផ្សេងៗទៀត ។

អត្ថប្រយោជន៍បន្ថែម
-រាងកាយមាន ភាពបត់បែនបាន តាមកាលៈទេសៈ។
-ការពារពីជំងឺ មហារីកពោះវៀន។
-ជំរុញប្រព័ន្ធការពារ។
-ធ្វើអោយឆ្អឹងរឹងមាំ ។
-ធ្វើអោយអារម្មណ៍ របស់អ្នកមាន ភាពល្អប្រសើរ ។
-បង្កើនការផ្តល់ តម្លៃដល់ខ្លួនឯង ។
-ជំរុញកត្តាមេតាបូលីស ។
-ជួយធ្វើឲ្យការឈឺចាប់ ខ្នងមានភាពធូរស្រាល ។
-អាចរីករាយនឹង សេចក្តីសុខនៃដំណេក លក់ស្រួលនៅពេលយប់ ៕

គ្រាន់តែដើរ មានប្រយោជន៍ អ្វីខ្លះ?

ប្រភព៖ គេហទំព័រ www.health.com.kh