ដេននី ផ្ទុះជម្លោះ ក្តៅគគុក ជាមួយអាណិកជន ខ្មែររស់នៅបារាំង

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ ទស្សនិកជន បានឃើញសារ ឆ្លើយឆ្លងយ៉ាងក្តៅ រវាងតារាសិចស៊ីនាង ដេននី ហើយនិង បុរសវ័យចំណាស់ ដែលជាអាណិកជនខ្មែរ រស់នៅប្រទេសបារាំង ដោយដំបូងឡើយបុរសនោះ បានធ្វើការរិះគន់ ជេរប្រមាថអ្នកសិល្បៈនារីខ្មែរ ដែលលាប សក់ពណ៌ចំៗថា ជាស្រីខូច ដែលជាដើមហេតុធ្វើឲ្យ តារាសិចស៊ីរូបនេះ មានការខឹងសម្បារតបត ទៅបុរសខាងលើ វិញជាហូរហែ រហូតស្ទើរក្លាយទៅ ជារឿងភាគទៅហើយ ។

ថ្មីៗនេះគេបានឃើញម្ចាស់ Account Facebook មួយដែលជា អាណិកជនខ្មែរ រស់នៅបារាំង មានឈ្មោះ Gary Ben បានបង្ហោះវីដេអូមួយ ដែលធ្វើការវាយប្រហារ និងជេរប្រមាថធ្ងន់ៗ មកលើអ្នកសិល្បៈ ខ្មែរជានារី ដែលពួកគេបាន លាបសក់ពណ៌បែប ស្រស់ឆើតឆាយ ។ តាមរយៈវីដេអូ របស់បុរស អាណិកជនខាងលើនេះ គេបានឃើញស្រីស្អាត ដើមទ្រូងធំ ទ្រលុកទ្រលន់ កញ្ញា ដេននី បានបញ្ចេញវីដេអូឆ្លើយតប ទៅនិងការរិះគន់នោះ ក្នុងន័យការពារខ្លួន ដោយការបង្ហាញ វីដេអូនោះ ត្រូវបានទស្សនិកជន គិតថារឿងរ៉ាវនេះ និងចប់ទៅវិញ ក្រោយពីមានការរិះគន់ ជេរប្រមាថគ្នាផ្អើលពេញ Facebook រួច។

ដោយឡែកអ្វីដែល គួរឲ្យចាប់អារម្មណ៍ជាថ្មី នៅលើ Facebook នោះ គឺនៅថ្ងៃនេះម្ចាស់ Account Facebook ទាំងពីរទាំង កញ្ញា ដេននី ទាំង Gary Ben បានបង្ហោះសារឆ្លើយឆ្លង តបតគ្នាមួយឈុតទៀត ដោយមានការជេរប្រមាថ ហែកហួរគ្នាចំៗ ដោយធ្វើឲ្យអ្នកលេង Facebook មានការភ្ញាក់ផ្អើលថា រឿងរ៉ាវជម្លោះ ដែលល្បីពេញ Facebook រវាងអ្នកទាំងពីរគឺជា រឿងផ្ទាល់ខ្លួន មិនមែនជាការ រិះគន់ជេរប្រមាថ ទៅសំដៅទៅលើ សិល្បការិនីគ្រប់រូបទេ ។

អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ  គឺថ្មីៗនេះតារាស្រីនាង ដេននី បានទម្លាយបកអាក្រាត បុរសអាណិកជន រូបនោះជាថ្មីថា ជម្លោះការបង្ហោះវីដេអូ តបតជេរប្រមាថគ្នា ទៅវិញទៅមកនោះ គឺកើតចេញពីបុរសម្ចាស់ Facebook ដែលមានឈ្មោះថា «Gary Ben» បានផ្ញើរសារមក ញ៉ែប្អូនប្រុស របស់នាងតែប្អូននាង មិនទទួលក៏ជាហេតុ នាំឲ្យមានជម្លោះ បែបនេះតែម្តងទៅ ។

ចង់ដឹងថាវីដេអូឆ្លើយឆ្លង ក្នុងការផ្ទុះជម្លោះដ៏ក្តៅគគុក រវាងតារាសិចស៊ី កញ្ញា ដេននី និងអាណិកជនខ្មែរ រស់នៅប្រទេសបារាំង មានការហែកហួរឆ្លើយឆ្លងគ្នា ប្រៀបដូចជារឿង ភាគយ៉ាងណា។ សូមទៅទស្សនា ជាមួយឃ្លីបវីដេអូ ជាមួយ Looking TODAY ទាំងអស់គ្នា ៕

 

ខ្មែរស្រឡាញ់ខ្មែរ GARY BEN

Posted by ប្រភពចំលង ចែកចាយ on Sunday, January 24, 2016

 

នេះជាលើកទីពីរហើយដែលខ្ញុំចេញVideo clip ឆ្លើយតបទៅនឹងការរិះគន់ ហើយVideo Clipនេះខ្ញុំផ្ញើរជូន Gary Ben ជាពិសេស..កុំភ្លេចជួយShareអោយបានច្រើនណាមិត្ត..!

Posted by Denny Kwan on Friday, January 22, 2016

 

ផ្ញើរជូនGary Benសង្ឃឹមថាលោកនឹងយល់ ខ្ញុំចូលចិត្តនិយាយអ្វីដែរជាការពិត ហើយVideo clip ដែលលោកផ្ញើរមកប្អូនប្រុសខ្ញុំគឺមានច្រើនណាស់ ចឹងហើយបើមិនចង់ខ្មាស់គេជាងហ្នឹងលោកគួរតែឈប់ទៅ please share na all friends..!

Posted by Denny Kwan on Sunday, January 24, 2016

ដេននី ផ្ទុះជម្លោះ ក្តៅគគុក ជាមួយអាណិកជន ខ្មែររស់នៅបារាំង

ដេននី ផ្ទុះជម្លោះ ក្តៅគគុក ជាមួយអាណិកជន ខ្មែររស់នៅបារាំង

ដេននី ផ្ទុះជម្លោះ ក្តៅគគុក ជាមួយអាណិកជន ខ្មែររស់នៅបារាំង