Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?

Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Fernando Torres អាច​នឹង​ចូលរួម​ជាមួយ Barcelona នៅ​រដូវកាល​ក្រោយ ​បើសិនជា​​ប្រភព​ព័ត៌មាន​ដែល​ចេញ​​​ផ្សាយ​នៅ​អេស្ប៉ាញ គឺជា​ការ​ពិត​មែន​នោះ។

 

Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?

Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?

 

យោង​តាមកាសែត​ប្រចាំ​ថ្ងៃ​របស់​អេស្ប៉ាញ AS បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ជើងឯក​​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ បាន​ត្រៀម​លក្ខណៈ​នាំយក​អតីត​ខ្សែប្រយុទ្ធ​របស់ Liverpool ដោយ​គ្មាន​តម្លៃ​ខ្លួន ( Free transfer) នៅ​ពេល​ដែល​កុងត្រារបស់​គេ​ជាមួយ AC Milan ត្រូវ​ផុត​នៅ​​ដំណាច់​រដូវ​កាល​ខាងមុខ។

 

Torres ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី AC Milan នឹង​ទំនេរ​គ្មានក្លឹប​លេង​នៅ​ចុង​រដូវកាល ធ្វើឲ្យ ​Barca ចង់​នាំ​រូបគេ​ទៅ​ចូលរួម​ជាមួយ​ខ្សែប្រយុទ្ធ​កំពូល​ៗ​ដែល​មាន​ស្រាប់​នៅ​ទឹកដី Nou Camp។ ក្រៅ​ពី Barca មាន​ក្លឹប​ជា​ច្រើន​ទាំង​នៅ​ជប៉ុន ចិន អារ៉ាប និង​អាមេរិក សុទ្ធតែ ចាប់​អារម្មណ៍​លើ​តារា​បាល់​ទាត់​វ័យ​៣១ឆ្នាំ។

 

Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?

Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?

 

បើ​តាម​ភ្នាក់ងារ​របស់ Torres បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​​ក្លឹប​ចំនួន​៨​កំពុង​ទាក់ទង ក្នុងនោះ​មាន​ក្លឹប​សេដ្ឋី​​មួយ​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​បំផុត​ ដែល​អាច​ធ្វើ​ឲ្យ​កីឡាករ​កម្ពស់ ១,៨៦ម៉ែត្រ​ ក្លាយ​ជា​កីឡាករ​ដែល​ទទួលថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​ក្នុង​លោក​ទៀត​ផង៕

 

Torres អាច​​ចូល Barcelona ​រដូវកាល​ក្រោយ?
 

ចុចអាន៖ Torres មាន​ក្លិប​១​ ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់ជាង​កីឡាករ​ណាៗ​ទាំង​អស់​លើ​លោក

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun