ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​២៤ មក​រា បាន​ផ្សាយ​វី​ដេ​អូ​ឃោសនា​មួយ​បង្ហាញ​ពួក​ភេរវ​ករ​វាយប្រហារ​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ទី​ក្រុងប៉ារីស​និង​នៅ SAINT DENIS ។

ក្នុង​វី​ដេ​អូ​មាន​រយៈពេល​ជាង​១៥​នាទី​នេះ​គេ​ឃើញ​រូបភាព​នានា​នៃ​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់ ព្រមទាំង​សេចក្តីថ្លែងការណ៍​របស់​អ្នក​វាយប្រហារ​មួយ​ចំនួន និង​បទ​ចម្រៀង​នានា​ពី​ជី​ហា​ដ ។

ដូច​ក្នុង​អត្ថបទ​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី​ជី​ហា​ដ DABIQ ដែរ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា មនុស្ស​៩​នាក់​ចូលរួម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា តែ​មិន​និយាយ​ពី​ការ​ចូលរួម​របស់​ជន​ឈ្មោះ SALAA ABDELSLAM ជា​សមាជិក​ម្នាក់​គត់​នៃ​កង​កុំម៉ង់ដូ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា អាច​នៅ​រស់​ហើយ​នៅ​ពុំ​ទាន់​អាច​តាម​រក​ឃើញ បន្ទាប់​​ពី​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

ក្រៅពី​សរសើរ​ចំពោះ​ការ​វាយប្រហារ​ថ្ងៃ​ទី​១៣ វិច្ឆិកា វី​ដេ​អូ​នេះ​ក៏​គំរាមកំហែង​ផង​ដែរ​វាយប្រហារ​ប្រឆាំង​បារាំង​ទៀត ព្រមទាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ដោយសារ​បារាំង​មាន​ការ​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់​ក្នុង​ការ​វាយប្រហារ​ខាង​យោធា​របស់​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​គំរាម​ធ្វើ​សកម្មភាព​ភេរវកម្ម​របស់​ក្រុម​ខ្លួន​នៅ​អឺរ៉ុប ៕