ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សាកលវិទ្យាល័យ OREBRO នា​ភាគ​កណ្តាល​ប្រទេស​ស៊ុ​យ​អែ​ត​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ មក​រា ថា សាកលវិទ្យាល័យ​នេះ ត្រូវ​បិទទ្វារ​នា​ថ្ងៃ​ទី​២៥ មក​រា មក​ពី​ការ​គំរាមកំហែង​អនាមិក​ដែល​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​សម្លាប់​រង្គាល​មួយ ។

ការ​គំរាមកំហែង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ​ដៃ ដែល​ជនអនាមិក​អាច​ទាក់ទង​និយាយ​ជាមួយ​បណ្តា​និស្សិត​សាកលវិទ្យាល័យ​នោះ ។

តាម​អីុ​ន​ធើ​រ​ណេ​ត សាកលវិទ្យាល័យ OREBRO និយាយ​ថា យើង​ពុំ​អាច​បណ្តោយ​ឱ្យ​និស្សិត បុគ្គលិក និង​បណ្តា​ភ្ញៀវ​របស់​យើង​រង​គ្រោះ​ឡើយ ។ យោង​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន​ស៊ុ​យ​អែ​ត TT ថា សារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មក​រា បាន​បំភ័យ​និស្សិត​កុំ​ឱ្យទៅ​រៀន​នា​ថ្ងៃ​ទី​២៥ មក​រា ប្រសិនបើ​ពួក​គេ​ចង់​រស់ ។ គេ​បាន​រាយការណ៍​រឿង​នេះ​ប្រាប់​ដល់​ប៉ូលិស ហើយ​ប៉ូលិស​ប្រកាស​ថា នឹង​បង្កើន​វត្តមាន​ជុំវិញ​សាកលវិទ្យាល័យ ។

សាកលវិទ្យាល័យ OREBRO មាន​និស្សិត​១៧.០០០​នាក់ និង​និយោជិត​១.២០០​នាក់ ។ កាលពី​ខែតុលា ឆ្នាំ​២០១៥ មហាវិទ្យាល័យ LUND នា​ភាគ​ខាងត្បូង​ប្រទេស​ធ្លាប់​ទទួល​ការ​គំរាមកំហែង​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ ហើយ​បាន​បិទទ្វារ​មួយ​ថ្ងៃ ៕