ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ កាលពីវេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ២០១៦ លោក​យូ ប៊ុ​ន​នី អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារ​វាល​យន្ត កុំឱ្យ​មាន​ភាព​រញ៉េ​រញ៉ៃ ដោយ​ក្រុម​អាជីវក​រដាក់​តាំង​មុខទំនិញ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​គ្មាន​សណ្តាប់ធ្នាប់ និង​បះ​ពាល់​ដល់​អ្នក​ធ្វើ​ចរា​ចរណ៍​​តាម​ដងផ្លូវ និង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ក្រុង ។

ក្រុមការងារ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ គេ​ឃើញ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ក្រុង​, លោកនាយក​រដ្ឋបាល​, លោក​ចៅ​សង្កាត់​​ស្វាយ​រៀង​, លោក​អធិការ អធិការរង​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង និង​កងកម្លាំង​នគរបាល​២៥​នាក់​, លោក​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​សរុប​៣៨​នាក់ ។