ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ​ចុះ​ប្រតិបត្តិ​​ការ​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​​របស់​​លោក​ឧត្តមសេនីយត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត
បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដឹកនាំ​ដោយ​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​​ និង​លោក​វរសេនីយ៍ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌កងរាជអាវុធហត្ថ​ខេត្ត ​បានឱ្យ​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ព័ទ្ធ​ចាប់​​ជន​សង្ស័យ​ជា​​មេ​​ខ្លោង​​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​រួច​បន្ត​ទៅ​​ចាប់​បក្សពួក​សរុប​ចំនួន​២៦​នាក់ នៅ​ក្នុង​ក្រុង​សៀមរាប នាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ​ ។

ហេតុ​ការ​ណ៍ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​២៤​​ មករា​ ២០១៦ ​ស្ថិត​នៅក្នុង​ក្រុង​​តសៀមរាប ។​ ខណៈ​​ក្រុម​ជន​សង្ស័​យ​ទាំង​អស់​ខាង​លើ​កំពុងធ្វើការ​ចែកចាយ​គ្រឿង​ញៀន​​តាម​ផ្លូវ​សាធារណៈ ។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា ​​បាន​ឱ្យ​ដឹង​ថា ​ការ​ឃាត់ខ្លួន​​ជន​សង្ស័យ​ទាំង​២៦​នាក់​​ខាង​​លើ​ មាន​ ​១/​ឈ្មោះ សួ​ស ភី​រម្យ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​​ដែល​ជា​​មេ​ខ្លោង​រស់​នៅ​​ភូមិ​វិហារ​ចិន សង្កាត់​ស្ល​ក្រាម ​​និង​បក្សពួក​មួយ​ចំនួន ​ព្រម​ទាំង​​​​ដក​ហូត​បាន​​វត្ថុ​តាង​មួយ​ចំនួន​ធំ​ ។​

ជនសង្ស័យ​​ទាំង​២៦​នាក់​ និង​វត្ថុ​តាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត​​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​