Wow ​អ្នក​ដើរ​ម៉ាស៊ីន​ភ្លើង​មួយ​យប់​អាច​រក​បាន​បីរយដុល្លារ!

Wow ​អ្នក​ដើរ​ម៉ាស៊ីន​ភ្លើង​មួយ​យប់​អាច​រក​បាន​បីរយដុល្លារ!

Wow ​អ្នក​ដើរ​ម៉ាស៊ីន​ភ្លើង​មួយ​យប់​អាច​រក​បាន​បីរយដុល្លារ!

 

ក្នុង​រដូវ​ការ​ដ៏​មមាញឹក​ដូច​សព្វថ្ងៃ​នេះ​អ្នក​ប្រកប​របរ​ជួល​ម៉ាស៊ីន​ភ្លើង​តាម​រោងការ​នៅ​ខេត្ត​តាកែវ​ម្នាក់​ឲ្យ​ដឹង​ថា​គេ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១០០ ទៅ ៣០០​ដុល្លារ​ក្នុង​មួយ​យប់ៗ។

 

“ការងារ​នេះ​ហត់​បន្តិច​មែន​បង…មិត្តភក្តិ​​ខ្ញុំ​គេ​ស្លៀកពាក់​ស្អាត​បាត តែ​បើ​ មើល​មក​ខ្ញុំវិញ​ខោអាវ​ប្រឡាក់​សុទ្ធ​តែ​ប្រេងម៉ាស៊ីន”។ ប៉ោ សុបញ្ញ៉ា​ ថៅ​កែ​វ័យ​ក្មេង​ផ្គត់ផ្គង់​សេវាកម្ម​ជួល​ម៉ាស៊ីន​ភ្លើង​តាម​ពិធី​នានា ជា​ពិសេស​កម្មវិធី​អាពាហ៍ពិពាហ៍​ក្នុង​ទីរួមខេត្ត​តាកែវ។

 

បក​ស្រាយ​ជាមួយ​Sabay ដូច្នេះ​ថា ម៉ាស៊ីន(មួយ​ឈុត​មាន​ទាំង​មេក្រូ​និង​អំពូល​ភ្លើង​ពីរបី)​ មួយ​គ្រឿង​ជួល​បាន ១០០​ដុល្លារ ហើយ​ថ្ងៃ​រវល់​ខ្លាំង​មែន​ទែន លោក​ថា អាច​ជួល​បាន ដល់​ទៅ ៣គ្រឿង ឬ​ស្មើ​នឹង​ ៣០០ដុល្លារ។

 

សុបញ្ញា​ រំលឹក​ថា ចន្លោះ​ឆ្នាំ២០១២​ដល់​ឆ្នាំ២០១៥ រូប​គេ​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​សន្តិសុខ​មួយ​មាន​ប្រាក់​ខែ​២៥០ដុល្លារ ប៉ុន្តែ​ចំណូល​ហាក់​មិន​ឆ្លើយ​តប​ទៅ​នឹង​ចំណាយ បូករួម​និង​ឪពុក​នៅ​ឯ​ស្រុក​ពង្រីក​អាជីវកម្ម​ជួល​ម៉ាស៊ីន​ភ្លើង​ជួល​តាម​កម្មវិធី​ ហើយ​មិន​មាន​អ្នក​កាន់​ការ ខ្លួន​ក៏​​សម្រេច​ចិត្ត​​បោះបង់​ការងារ​ជា​អ្នក​គ្រប់គ្រង។ បន្ទាប់​ពី​​មក​កាន់​ការងារ​បាន​មួយ​រយៈ គេ​បាន​ពង្រីក​របរ​កាន់​តែ​ធំ​ជាង​មុន​គឺ​សព្វ​ថ្ងៃ​នេះ​ បញ្ញា​ថា គេ​មាន​ម៉ាស៊ីន​សម្រាប់​ជួល​ដល់​ទៅ ៦គ្រឿង​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​​ឲ្យ​កាន់​ធំ​ជាង​មុន។

 

Wow ​អ្នក​ដើរ​ម៉ាស៊ីន​ភ្លើង​មួយ​យប់​អាច​រក​បាន​បីរយដុល្លារ! Wow ​អ្នក​ដើរ​ម៉ាស៊ីន​ភ្លើង​មួយ​យប់​អាច​រក​បាន​បីរយដុល្លារ!

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ បញ្ញា?

 

អាន​អត្ថបទ​មហាជន​ពី​បណ្ដា​ខេត្ត​នានា ចុច​ទី​នេះ

 

អត្ថបទ៖ ជិន វេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!