គំនិត​អាជីវកម្ម “Doctor Advisor” ​ជាប់​លេខ ១ ក្នុងកម្មវិធី Startup Weekend Phnom Penh

គំនិត​អាជីវកម្ម “Doctor Advisor” ​ជាប់​លេខ ១ ក្នុងកម្មវិធី Startup Weekend Phnom Penh

ការ​​​ប្រកួតប្រជែង​គំនិត​អាជីវកម្ម​ Startup Weekend Phnom Penh រយៈពេល​បី​ថ្ងៃបាន​បញ្ចប់​ហើយ ដោយ​យុវជន​-យុវនារី​​បី​រូប បាន​ក្លាយ​ជា​ក្រុម​ជើងឯក ក្រោយ​​ផ្ដួល​ក្រុម​ខ្លាំង​ចំនួន​ប្រាំបួន ក្រោម​គំនិត​អាជីវកម្ម “Doctor Advisor” របស់​ពួកគេ​។
 
ខាងលើ​នេះ​ជា​​វីដេអូ​​បង្ហាញ​ពី​អត្ថន័យនៃ​គំនិត​អាជីវកម្ម Doctor Advisor​ ការ​វាយ​តម្លៃ និង​មតិ​យោបល់​​របស់​គណៈកម្មការ​។ អ្នករៀបចំ​កម្មវិធីលោក សុខ លាភ បាន​ប្រាប់​ថា មិន​ថា​ក្រុម​មួយ​ណា​ទេ គឺ​​ក្រុម​ទាំង​អស់​នឹង​ត្រូវ​បាន​អញ្ចើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធីថ្មី Startup Journey បន្ត ដែលមាន​​រយៈ​ពេល ៤ សប្ដាហ៍​ ក្នុង​គោលបំណង​​ជំរុញ​ឱ្យ​គំនិត​អាជីវកម្ម​ របស់ក្រុម​នីមួយៗចេញ​​​ជា​​រូបរាង។ មិន​តែ​ប៉ុណ្ណោះ Startup Journey នឹង​មាន​ការ​​ប្រកួត​​ចុងក្រោយ​មួយ​ទៀត ដើម្បី​ជ្រើសយក​ក្រុម​ខ្លាំង​មួយ ទៅ​ប្រកួត​នៅ​ តូក្យូ ប្រទេស​ជប៉ុន។

“មិន​មែន​តែ​បី​ក្រុម​ដែល​ឈ្នះ​ទេ គឺ​យើងនឹង​ជួយ​ជំរុញ​គំនិត​អាជីវកម្ម​នៃ​​​ក្រុម​ទាំង​អស់ ឱ្យចេញ​ជារូប​រាង​ ហើយ​យើង​មាន​វគ្គ​ប្រកួត​ចុង​ក្រោយ​មួយ ដើម្បី​រក​ក្រុម​មាន​សម្ថភាព ទៅ​​ប្រកួត​​នៅ​តូក្យូ។ យើង​នឹង​បញ្ជូន​​ឈ្មោះ​ក្រុម​ខ្លាំង​នោះ​នៅ​ពាក់ណ្ដាល​ខែពីរ មុន​ការ​ប្រកួត​នៅ​ខែ​បី”។

កម្មវិធីប្រកួតប្រជែង​គំនិត​អាជីវកម្ម Startup Weekend Phnom Penh ដែល​ស្ថិត​នៅ​​​ក្រោម Startup Weekend Cambodia រៀបចំ​ដោយ​សហគមន៍​​អ្នកដឹកនាំ​ស្ម័គ្រចិត្ត បានចាប់​​​ផ្ដើម​​ថ្ងៃ​ទី ២២ ដល់ ២៣ ខែ​មករា ឆ្នាំ ២០១៦ នៅ Emerald+ ជាន់​ទី១១ នៃ​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។ ចំណែក​​លទ្ធផល បាន​ធ្វើ​ឡើង​​កាល​ពី​ម៉ោង ៨ កន្លះ​យប់​មិញ ដោយ​​​​រកឃើញ​ជយលាភី​ ៣ ​ក្រុមក្នុង​ចំណោម​ ១០ ក្រុម​​​រួម​មាន៖

– ក្រុម Doctor Adviser ជាប់​លេខ ១ ទទួល​បាន Voucher ចំនួន ៣០០ ដុល្លារ ប្រើ​សេវា​អ៊ីនធឺណិត Cellcard ​ដោយឥតគិត​ថ្លៃ ៦ ខែ និង​អាច​ប្រើ Co-working Space នៅ Emerald+ បាន​ ៣ ​ខែ។

– ក្រុម Took It Easy ជាប់​លេខ ២ ​ទទួល​បាន Voucher ចំនួន ២០០ ដុល្លារ ប្រើ​សេវា​អ៊ីនធឺណិត Cellcard ​ដោយឥតគិត​ថ្លៃ ៦ ខែ និង​អាច​ប្រើ Co-working Space នៅ Emerald+ បាន ​២ ​ខែ។​

– ក្រុម Kasekor Tomnerb ជាប់​លេខ​បី ​ទទួល​បាន Voucher ចំនួន ១០០ ដុល្លារ ប្រើ​សេវា​អ៊ីនធឺណិត Cellcard ​ដោយឥតគិត​ថ្លៃ ៦ ខែ និង​អាច​ប្រើ Co-working Space នៅ Emerald+ បាន​ ១ ​ខែ៕

២០ ក្រុមក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​​​សល់​​ ១០ ក្រុម​ថ្ងៃ​នេះ

អត្ថបទ៖ អ៊ុំ សុភក្តិ