ដោយសារ​ជំងឺ​តួឯក ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​រឿង​អាត្មានិយម​

ដោយសារ​ជំងឺ​តួឯក ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​រឿង​អាត្មានិយម​

​រាជធានី​ភ្នំពេញ : តារាចម្រៀង​ល្បី​របស់​ផលិតកម្ម សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​បណ្តា​ក្រុម​អ្នក​ផលិត​កម្មវិធី​មួយចំនួន​បន្ទាប់ពី​តារាចម្រៀង​រូបនេះ​បង្ហាញ​នូវ​ជំហរ​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់ និង​ការ​ដាក់តាំង​បង្ហាញ​រូប​នៅខាងមុខ​ធំ​ជាង​តារាចម្រៀង​ផ្សេងៗ ជា​ថ្នូរ​នឹង​ការចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ​ដើម្បី​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

 

​ការរិះគន់​នេះ​បាន​លេចចេញ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​រូបភាព​លើ​ប៉ាណូ​ដ៏​ធំ និង​ការផ្សាយ​តាម​ទូរទស្សន៍ PNN ដែលមាន​រូបភាព​លោក ឆាយ វីរៈ​យុទ្ធ ធំជាងគេ​តែមួយ​ដង្ហើមចង្រិត​រួច​ក៏ត្រូវ​គេ​ដក​គ្រវាត់ចោល​ទៅវិញ​។​

 

​អ្នក​ផលិត​កម្មវិធី​ម្នាក់​បាន​ទម្លាយ​ថា នៅ​រាត្រី​ថ្ងៃទី​២៣ ខែមករា នៅ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​ប្រារព្ធ​ពិធី​ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ​ដើម្បី​អបអរ​ខួប​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​។ ក្នុងនោះ​សំបុត្រ​ដែល​ដាក់លក់​ទាំងអស់​នឹងត្រូវ​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលជា​មួយ គ្នា​នេះ​ស្ថានីយទូរទស្សន៍ PNN ក៏​ធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​ជាមួយនឹង​កម្មវិធី​ប្រគំ​តន្ត្រី​ដែល​អញ្ជើញ​តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​ចូលរួម​ច្រៀង​រួមទាំង​ក្រុម​តារាចម្រៀង​ថៃ​ល្បីល្បាញ​គឺ​ក្រុម​សមូ​សន​ឈី​មិ (SAMOSORN CHIMI) មក​ចូលរួម​ច្រៀង និង​សម្តែង​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​។

 

ប្រភព​បញ្ជាក់ថា ក្នុងនោះ​តារាចម្រៀង​ដែល​ចូលរួម​ដោយ​តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​នៅ​កម្ពុជា​ជាច្រើន​ចូលរួម​ជាតា​រា​កិត្តិយស ក្នុងនោះ​ក៏មាន​តារា ចម្រៀង ឆាយ វីរៈ​យុទ្ធ ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ​។ មានការ​លើកឡើងថា​ឆាយ វីរៈ​យុទ្ធ បានទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​ដូច​ទៅនឹង​ទីផ្សារ​ដែល​លោក​ធ្លាប់បាន​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​កន្លងមក​ដែរ​ដែល​លោក​ទាមទារ​១៥០០​ដុល្លារ​ក្នុងការ​ច្រៀង​ក្នុង​កម្មវិធី​នេះ​ខណៈដែល​តារាចម្រៀង​ល្បី​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ដូចជា​កញ្ញា មាស សុខ​សោភា លោក ខេ​ម លោក ម៉ានិត​សុទ្ធតែ​ស្ម័គ្រចិត្ត​ចូលរួម​ច្រៀង​ដោយ មិន​ទទួលយក​កម្រៃ ព្រោះតែ​កម្មវិធី​នេះ​គឺមាន​គោលបំណង​ផ្នែក​មនុស្សធម៌​។

 

មានការលើកឡើង​ដែរ​ថា ក្រោយពី​ការសម្របសម្រួល​តារាចម្រៀង​រូបនេះ​នៅតែ​បន្ត​ទាមទារ​ចំនួន​ទឹកប្រាក់​មួយចំនួន​ដើម្បី​ចូលរួម​បូក​រួមទាំង​ការស្នើ​ឲ្យ​មានការ​រចនា​រូបភាព​ផ្សព្វផ្សាយ​ដោយ​តម្រូវ​ឲ្យ​ដាក់​រូបថត​លោក​នៅខាងមុខ និង​ធំជាងគេ​ដែល​ការដាក់​កម្រិត​នេះ​បង្កើត​ឲ្យ​មាន​សម្ពាធ​ដល់​អ្នក​ផលិត​កម្មវិធី​ព្រោះតែ​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ផ្សេងទៀត ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ​សុទ្ធតែ​ស្ម័គ្រចិត្ត​ចូលរួម​ហើយ​ប្រជាប្រិយភាព​របស់​ពួកគេ​ក៏​ស្ថិតក្នុង​លំដាប់​ជួរមុខ​លើសពី​លោក ឆាយ វីរៈ​យុទ្ធ​ទៀតផង​តួយ៉ាង​ដូចជា​នាង មាស សុខ​សោភា ដែលជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ និង​ជាតា​រា​លេច​ត្រដែត​ក្នុងចំណោម​តារា​ផ្សេងទៀត​។​

 

​ក្រុម​អ្នក​ផលិតកម្ម​វិធី​បានធ្វើ​ការរិះគន់​ជាខ្លាំង ចំពោះ​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ​ដែល​ទាមទារ​តម្លៃ​ខ្លួន​ក្នុង​ការចូលរួម​ប្រគំ​តន្ត្រី​បែប​សប្បុរសធម៌​ជាមួយនឹង​ការទាមទារ​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​បែប​លើក​ត​ម្កើ​ន​លោក​គឺជា​តួឯក​នោះ​។ តារាចម្រៀង​រូបនេះ​ត្រូវ បាន​រង​ការ​រិះគន់ថា សម្លឹង​មើលឃើញ​ប្រាក់ចំណូល និង​មុខមាត់​ច្រើនជាង​ការចូលរួមចំណែក​ជួយ ដល់​សង្គម​រហូតដល់​ក្រុម​គណៈកម្មការ​រៀបចំម​ហា​កម្មវិធី​សប្បុរសធម៌ ដែលមាន​ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ​បោះ​ពាក្យសម្តី​ដោយ​ការខកចិត្ត​ថា តារាចម្រៀង​ដែល​ពេលខ្លះ​គេ​ពុំដែល​យល់សប្តិ​ឃើញ​ផង​នោះ​គិតតែ​អាត្មានិយម​ពេក​ហើយ​។ គេ​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ណាមួយ​ពី​សំណាក់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ​ បាន​នៅឡើយ​ទេ​កាលពី​ម្សិលមិញ​។

 

ទោះជា​យ៉ាងណា​ក្រុម​អ្នក​ផលិតកម្ម​វិធី​របស់​ស្ថានីយទូរទស្សន៍ PNN បានសម្រេច​ចិត្ត​ដក​សមាសភាព​តារាចម្រៀង​ខាងលើ​ចេញពី​ការប្រគំ​តន្ត្រី​បូករួម​ទាំង​ការផ្សព្វផ្សាយ​នានា​ផងដែរ ទោះ​ជា​យ៉ាងណាក៏ដោយ​វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ដែល​តារាចម្រៀង​កម្ពុជា​ម្នាក់​បាន​បោះបង់​កិ​តិ្ត​យស​ខ្ពង់ខ្ពស់​នៃ​ការងារ​មនុស្សធម៌​ជួយ​កុមារ​កម្ពុជា​រាប់លាន​នាក់ (​ជួយ​មន្ទីរ​ពេទ្​យ​គន្ធបុប្ផា​) បែរមក​គិតពី​ភាពជា​តួឯក និង​អាត្មានិយម​ដែល​ខុសស្រឡះ​ដូច​មេឃ និង​បាត​មហាសមុទ្រ​ជាមួយនឹង​អំពើ​ល្អ​របស់លោក​វេជ្ជបណ្ឌិត ប៊ឺ​ត រេ​ច្នឺ និង​ជា​តន្ត្រីករ​មួយរូប​ជា​ជនជាតិ​ផ្សេង​តែ​បាន​ចំណាយ​ពេលវេលា លុយកាក់ និង​កម្លាំងកាយ​ចិត្ត​គ្រប់សព្វ​បែបយ៉ាង​ស្ទើរ​មួយជីវិត​ជួយ​ដល់​កុមារ​ក្រីក្រ ទី​ទល់ មាន​ជំងឺ​មក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

ដោយសារ​ជំងឺ​តួឯក ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​រឿង​អាត្មានិយម​ ដោយសារ​ជំងឺ​តួឯក ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​រឿង​អាត្មានិយម​

ដោយសារ​ជំងឺ​តួឯក ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​រឿង​អាត្មានិយម​