ក្រសួងការងារ និងសាកលវិទ្យាល័យ Yantai Nanshan ចិនចុះMOU បង្កើតកិច្ច សហប្រតិបត្តិការ លើវិស័យ បច្ចេកទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ Yantai Nanshan ចិន ក្នុងគោលបំណងបង្កើត កិច្ចសហប្រតិបតិ្តការលើវិស័យនេះ ឲ្យកាន់តែមានភាព ល្អប្រសើរថែមទៀត។

លោក អ៊ិត សំហេង បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងថា ការចុះអនុស្សារណៈនេះ ដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្ស ជាពិសេសលើវិស័យវិជ្ជាជីវៈ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា « ការចុះកិច្ចព្រមព្រៀងនេះ ជាលើកដំបូង របស់សកលវិទ្យាល័យYantai Nanshan នឹងជួយដល់វិទ្យាស្ថានមួយ របស់កម្ពុជា គឺវិទ្យាស្ថាន ITI  (វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកទេសឧស្សាហកម្ម )  ក្នុងនោះ បញ្ជូនគ្រូ និងអ្នកជំនាញមកវិទ្យាស្ថាន ITI  ព្រមទាំងបញ្ជូនសិស្សពីកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេចិន »។

លោក អ៊ិត សំហេង លើកឡើងទៀតថា បើតាមកិច្ចពិភាក្សាតំណាង សកលវិទ្យាល័យ Yantai Nanshan របស់ចិនថា នឹងស្រាវជ្រាវបង្កើត សាកលវិទ្យាល័យមួយ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការបណ្តុះបណ្តាលជំនាញ ពីកម្រិតបឋមរហូតដល់ឧត្តមសិក្សា។ ចំពោះការបញ្ជូនសិស្ស ទៅសិក្សានៅសកល វិទ្យាល័យ Yantai Nanshan ប្រទេសចិនធ្វើតាមឆ្នាំនីមួយ ៗ ដែលបច្ចុប្បន្នមានសិស្ស ប្រមាណ២០ ទៅ៣០នាក់ ។ សិស្សដែលរៀន ភាគច្រើនរៀនខាងបច្ចេកវិទ្យា ពិសេសនោះការកែច្នៃ អាលុយមីញ៉ូម  រហូតដល់ធ្វើគ្រឿងបន្លាស់ សម្រាប់ធ្វើយន្តហោះជាដើម។

បើតាមលោករដ្ឋមន្ត្រី ការសម្រេចរបស់សាកលវិទ្យាល័យ Yantai Nanshan ធ្វើឡើងតាមគោលនយោបាយ របស់សាធារណរដ្ឋ ប្រជាមានិតចិន ពិសេស ការអនុវត្តគោលនយោបាយផ្លូវមួយ  ខ្សែក្រវាត់មួយ របស់ប្រធានាធិបតីចិនលោក ស៊ីជិនពីង ។ តាមរយៈគោល នយោបាយនេះចិន និងបង្កើនការវិនិយោគមកកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន ។

ក្នុងជំនួបនោះ ភាគីចិន បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពល្អប្រសើរ   និងការលើកទឹកចិត្ត ដល់យុវជនកាន់តែយល់ ដឹង ពីកិច្ចសហប្រតិបត្តិការនេះ និងទទួលយកកិច្ចសហប្រតិបត្តិការនេះ ៕

ក្រសួងការងារ និងសាកលវិទ្យាល័យ Yantai Nanshan ចិនចុះMOU បង្កើតកិច្ច សហប្រតិបត្តិការ លើវិស័យ បច្ចេកទេស

ក្រសួងការងារ និងសាកលវិទ្យាល័យ Yantai Nanshan ចិនចុះMOU បង្កើតកិច្ច សហប្រតិបត្តិការ លើវិស័យ បច្ចេកទេស

ក្រសួងការងារ និងសាកលវិទ្យាល័យ Yantai Nanshan ចិនចុះMOU បង្កើតកិច្ច សហប្រតិបត្តិការ លើវិស័យ បច្ចេកទេស