នាយឧត្តមសេនីយ៍ ចៅ ពិរុណ សម្ពោធឧបដ្ឋានសាលា នៅវត្ត មហាឧបាសិកា ហ៊ុននាង ទួលធ្លក

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ចៅ ពិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមហាឧបាសិកា ហ៊ុន នាង ទួលធ្លក ស្ថិតនៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ នៅព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត ១០០០នាក់ ផងដែរ។

នាយឧត្តមសេនីយ ចៅ ពិរុណ បានមានប្រសាសន៍ សំណេះសំណាល នៅក្នុងពិធីនោះថា វិស័យព្រះពុទ្ធសាសនា ពេលបច្ចុប្បន្ននេះ មានការរីកចំរើន គួអោយកត់សំគាល់ ដូចជាសមិទ្ធផល ឧបដ្ឋានសាលាថ្មី នេះ ដែលបានមកពីការចូលរួមចំណែក ពីពុទ្ធបរិសទ័ជិតឆ្ងាយ មូលមតិគ្នា ទើបចេញជារូបរាងទ្បើង។ ហើយវិស័យពុទ្ធចក្រ ពិតជាដើរតួនាទីសំខាន់ណាស់ ជាមួយវិសយ័អាណាចក្រ ដើម្បីអភិវឌ្ឍន៍ ប្រទេសអោយរីកចំរើនទៅមុខបាន។

នាយឧត្តមសេនីយ៍ ចៅ ពិរុណ ក៏បានធ្វើការជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តយកទុក្ខដាក់ ជាមួយប្រជាពលរដ្ឋ បន្ថែមទៀត ជាពិសេសសេវាសាធារណៈ អោយបានល្អ គឺធ្វើយ៉ាងណាមិនមានការថ្នាំងថ្នាក់។ មិនតែប៉ុណ្ណោះ អនុវត្តន៍គោលនយោយបាយ ភូមិ-ឃុំមានសុវិត្ថភាពទាំង ៩ចំណុច អោយទទួលបានជោគជ័យ ព្រមទាំងចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ថ្មី ដែលរាជរដ្ឋាភិបាល បានដាក់ចេញអោយអនុវត្តនាពេលថ្មីៗនេះ។

រាល់សមិទ្ធផល ដែលបានកើតទ្បើងនេះ ត្រូវចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីទុកជាកន្លែងគោរព បូជាពីពុទ្ធបរិសទ័ជិតឆ្ងាយ។ នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ ចៅ ពិរុណ ក៏បានជូនអំណោយដល់ ប្រជាពលរដ្ឋជិត ១០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងមួយ សាប៊ូមួយដុំនិងថវិការ ៥០០០រៀងផងដែរ៕

p style="text-align: center;">នាយឧត្តមសេនីយ៍ ចៅ ពិរុណ សម្ពោធឧបដ្ឋានសាលា នៅវត្ត មហាឧបាសិកា ហ៊ុននាង ទួលធ្លក

នាយឧត្តមសេនីយ៍ ចៅ ពិរុណ សម្ពោធឧបដ្ឋានសាលា នៅវត្ត មហាឧបាសិកា ហ៊ុននាង ទួលធ្លក

p style="text-align: center;">នាយឧត្តមសេនីយ៍ ចៅ ពិរុណ សម្ពោធឧបដ្ឋានសាលា នៅវត្ត មហាឧបាសិកា ហ៊ុននាង ទួលធ្លក